ខ្សែប្រយុទ្ធ​អង់គ្លេស​កីឡាករ Mason Greenwood សមាជិករបស់ក្លិបបាល់ទាត់ Getafe CF ស៊ុតបញ្ចូលទី១គ្រាប់ក្នុងជំនួបស្មើ ២-២ ជាមួយ Celta Vigo នៅកីឡដ្ឋាន Abanca Balaidos កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ សប្តាហ៍ទី៩ នៃលីគកំពូលរបស់ប្រទេសអេស្ប៉ាញ Laliga។

នេះគឺជាគ្រាប់បាល់ដំបូង របស់ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Greenwood ក្រោយខកខានជិត២ឆ្នាំ បន្ទាប់ពីត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​ខែ​មករា ឆ្នាំ២០២២ កន្លងទៅពីបទ​ចោទប្រកាន់​បង្ក​របួស​ស្នាម និង​រំលោភសេពសន្ថវៈ​ទៅ​លើ​អតីត​មិត្តស្រី​របស់​ខ្លួន Hasrobson

ទស្សនាវីដេអូហាយឡាយ Celta Vigo ២-២ Gerafe៖

គួរដឹងថាកីឡាករ Mason Greenwood ផ្លាស់ទៅចូលរួមជាមួយ Getafe CF ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុមបិសាចក្រហម Man United កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ដោយបង្ហាញខ្លួនបាន៥ប្រកួត ស៊ុតបាន១គ្រាប់ និង Assist ១លើក៕

លទ្ធផលសប្តាហ៍ទី៩នៅ Laliga៖

តារាងចំណាត់ថ្នាក់ Laliga គិតត្រឹមសប្តាហ៍ទី៩៖

Share.