ប្រទេសចិន ឈរ​នៅ​លំដាប់​លេង​១ ជា​ប្រទេស​ដណ្ដើម​បានមេដាយច្រើនជាងគេ ក្នុង​ចំណោម ៤១​ប្រទេស​ដែល​បាន​ដណ្ដើមមេដាយ ពីព្រឹត្តិការណ៍ប្រកួត កីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន ដែល​បាន​បិទបញ្ចប់​កាល​បី​រាត្រី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។

ខាងក្រោម​នេះ​គឺ​ជាតារាងមេដាយ​សរុប ដែល​ប្រទេស​ទាំង ៤១ ដណ្ដើម​បាន​ មេដាយ នៅ Asian Games 2022៖

ល.រប្រទេសមេដាយមាសមេដាយប្រាក់មេដាយសំរឹទ្ធមេដាយសរុប
ចិន២០១១១១៧១៣៨៣
ជប៉ុន ៥២៦៧៦៩១៨៨
កូរ៉េខាងត្បូង៤២៥៩៨៩១៩០
ឥណ្ឌា២៨៣៨៤១១០៧
អ៊ូសបេគីស្ថាន ២២១៨៣១៧១
ចិនតៃបុិ១៩២០២៨៦៧
អ៊ីរ៉ង់១៣២១២០៥៤
ថៃ១២១៤៣២៥៨
បារ៉ែន១២២០
១០កូរ៉េខាងជើង១១១៨១០៣៩
១១កាហ្សាក់ស្ថាន១០២២៤៨៨០
១២ហុងកុង១៦២៩៥៣
១៣ឥណ្ឌូណេស៊ី១១១៨៣៦
១៤ម៉ាឡេស៊ី១៨៣២
១៥កាតា១៤
១៦អារ៉ាប់រួម១០២០
១៧ហ្វីលីពីន ១២១៨
១៨កៀហ្ស៊ីស៊ីស្ថាន១៥
១៩អារ៉ាប៊ីសាអូឌីត១០
២០សិង្ហបុរី១៦
២១វៀតណាម១៩២៧
២២ម៉ុងហ្គោលី១៣២១
២៣គុយវែត១១
២៤តាជីគីស្ថាន
២៥ម៉ាកាវ
២៦ស្រីលង្កា
២៧មីយ៉ាន់ម៉ា
២៨ហ្ស៊កដានី
២៩តូមិននីស្ថាន
៣០អាហ្វហ្គានីស្ថាន
៣១ប៉ាគីស្ថាន
៣២ប្រ៊ុយណេ
៣៣នេប៉ាល់
៣៤អូម៉ង់
៣៥អ៊ីរ៉ាក់
៣៦ឡាវ
៣៧បង់ក្លាដែស
៣៨*កម្ពុជា
៣៩លីបង់
៤០ប៉ាឡេស្ទីន
៤១ស៊ីរី
សរុប៤៨២៤៨០៦៣១១៥៩៣

សរុបមេដាយ ប្រទេសតំបន់អាស៊ានក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន៖

ដោយឡែកសម្រាប់ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដែលមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើកដំបូង​លើ​វិញ្ញាសា​សម្ដែង​មេគុន​នារីជា​ក្រុម ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន កាលពី​រសៀល​ថ្ងៃទី៦ ខែតុលានេះ។

នេះគឺជាមេដាយដំបូង ដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំនេះ ក្រោយរង់ចាំតាំងពីថ្ងៃទី២៣ ខែកញ្ញា មកម្ល៉េះ ស្របពេលពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន បានប្រារព្ធពិធីបើក​ជាផ្លូវ​ កាល​ពី​រាត្រី​ថ្ងៃទី២៣ កញ្ញា ដោយ​មាន​វត្តមាន ៤៥ប្រទេស ក្នុងទ្វីប​អាស៊ី​ចូលរួមក្នុង​ព្រឹត្តិ​ការណ៍​មួយនេះ។ សម្រាប់កម្ពុជាបានបញ្ជូនប្រតិភូកីឡាសរុប ១៨៩នាក់ ក្នុងនោះអត្ដពលិក​ចំនួន ១១៤នាក់ មាន ១៧ប្រភេទកីឡា៕

Share.