តាសួន ពាក់អាវខៀវ (រូបថត៖Masayori Ishikawa)

លោកតា អ៊ុំ សួន ព្រឹទ្ធាចារ្យ​​កីឡា​ដែល​មាន​មុខ​​ទស្សនា​ស្ទើរ​តែ​គ្រប់ការ​ប្រកួត​បាល់ទាត់​ជាតិ​នៅ​គ្រប់​កន្លែង ពេល​នេះ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩ ហើយ​ តែ​​​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះសិន តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាល។

កូន​ប្រុស​របស់​តាសួន លោក អ៊ុំ ច័ន្ទតារ៉ា អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ផង​ដែ​រនោះ​បាន​ប្រាប់​ក្រុម​ការងារ​«សារព័ត៌មាន​ត្រយង» នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២៧ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​​ថា​៖«គាត់​បាន​អញ្ជើញ​មក​ដល់​ផ្ទះ​ប្រហែល​៣ ឬ៤ ថ្ងៃ​ហើយ សុខភាព​គាត់​ល្អ ហើយ​ត្រូវ​បន្ត​សម្រាក​នៅ​ផ្ទះ​សិន»។

​លោកតា អ៊ុំ សួន បាន​វិជ្ជមាន​ជំងឺកូវីដ-១៩ កាល​ពី​ពេល​កន្លង​ទៅ ហើយ​បាន​សម្រាក​ព្យាបាល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ លោក​តា​ធ្លាប់​ទទួល​បាន​​ពានរង្វាន់​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​សកម្មជាងគេ ពី​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា នៅ​អំឡុង​ឆ្នាំ​២០១៨។ លោកតា​ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ចង់​ទស្សនា​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នាពេល​ខាង​ ទើប​លោក​អស់​ចិត្ត៕

Telegram-Troryorng
Share.