ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás នឹងត្រូវជួបប៉ាគីស្ថាន វគ្គជម្រុះ FIFA World Cup 2026 ជុំទី១ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) វេលាម៉ោង ៧:០០នាទីយប់។

ក្នុងប្រវត្តិសាស្រ្ត​បាល់ទាត់ កម្ពុជា ធ្លាប់ជួប ប៉ាគីស្ថាន ៣លើក ចុះលទ្ធផល៖

  • ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៧ កម្ពុជា ១-០ ប៉ាគីស្ថាន វគ្គជម្រុះ AFC Asian Cup
  • ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ កម្ពុជា ២-០ ប៉ាគីស្ថាន វគ្គជម្រុះ World Cup នៅពហុកីឡដ្ឋានជាតិ (ស៊ុតបញ្ចូលទីដោយ៖ គួច​ សុកុម្ភៈ​ និង សៀង​ ចន្ធា​)
  • ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ប៉ាគីស្ថាន ១-២ កម្ពុជា វគ្គជម្រុះ World Cup (ស៊ុតបញ្ចូលទីដោយ៖ រ៉ឹង​ ប៊ុនហៀង និង សេត​ រ៉ស៊ីប​)

កម្មវិធីប្រកួតវគ្គជម្រុះ World Cup៖
-ថ្ងៃទី១២ ខែតុលា កម្ពុជា ប៉ះ ប៉ាគីស្ថាន ជើងទី១ ៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)
-ថ្ងៃទី១៧ ខែតុលា ប៉ាគីស្ថាន ប៉ះ កម្ពុជា ជើងទី២ នៅកីឡដ្ឋាន Jinnah Sports។

តម្លៃសំបុត្រ៖
-សំបុត្រប្រភេទ ១ Zone A មានតម្លៃ ៣០,០០០ រៀល
-សំបុត្រប្រភេទ ២ Zone B មានតម្លៃ ១៥,០០០ រៀល

សម្រាប់តារាងចំណាត់ថ្នាក់ FIFA Ranking របស់ពិភពលោក ក្រុមជម្រើសជាតិប៉ាគីស្ថាន ស្ថិតនៅលេខរៀងទី ១៩៧ ស្របពេលដែលកម្ពុជា ស្ថិតនៅលេខទី ១៧៧។

ស្របពេលនៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន ធ្វើដំណើរមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ៣ថ្ងៃមុនការប្រកួតវគ្គជម្រុះ FIFA World Cup 2026 ជុំទី១ ទល់នឹងក្រុមជម្រើសជាតិកម្ពុជា៕

Share.