សហព័ន្ធខ្មែរ​កី​ឡាហែលកម្ពុជា នៅ​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដី​បី​ការប្រកួត​កីឡា​ហែលទឹក​ និង​កីឡា​ហែល​ទឹក​ពាក់​ជើង​ទា​ ជ្រើស​រើ​ស​ជើងឯក​ថ្នាក់​ជាតិ​ ប្រចាំ​ឆ្នាំ​២០២៣។

ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​អាង​ហែល​ទឹក នៃពហុកីឡដ្ឋានជាតិ ចាប់​ពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣។ ​​សម្រាប់​វិញ្ញាសា​ប្រកួត​ និង​កម្រិត​អាយុ​ ដែល​អាច​ចូលរួម​ការ​ប្រកួត​កីឡា​ហែលទឹក​ និង​កីឡា​ហែល​ទឹក​ពាក់​ជើង​ទា​ ជ្រើស​រើ​ស​ជើងឯក​ថ្នាក់​ជាតិ​ ប្រចាំ​ឆ្នាំ​២០២៣ មាន​ដូច​ខាង​ក្រោម៖

I. សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន

១. ផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ

២. ផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ

II. សម្រាប់ប្រភេទកីឡា FIN Swimming កម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន

១. ផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ

២. ផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ គឺជា​ការ​ប្រកួត​កម្រិត​បច្ចេក​ទេស​ខ្ពស់​បំផុត​របស់​ថ្នាក់​ជាតិ ដើម្បី​ផ្តល់​ឱកាស​ដល់​កីឡាករ កីឡាការិនី​នានា​បាន​បញ្ចេញ​សមត្ថ​ភាព និង​សម្រិតសម្រាំង​ម្ចាស់​ជ័យ​លា​ភី​ប្រចាំឆ្នាំ​ផង​ដែរ​៕

Share.