ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប៉ាគីស្ថាន វគ្គជម្រុះ FIFA World Cup 2026 ជុំទី១ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) វេលាម៉ោង ៧:០០នាទីយប់។

ស្របពេលលោក Félix Dalmás គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានកោះហៅកីឡាករសរុប ២៧នាក់ ខណ:កីឡាករ សៀង ចន្ធា សមាជិករបស់ Al Shahaniya SC លីគលំដាប់ទី២​ របស់ប្រទេសកាតា និងបន្ថែម Yudai Ogawa កីឡាករចូលសញ្ជាតិខ្មែរ។

CPL

ខណ:ក្រុមជម្រើសជាតិប៉ាគីស្ថាន ក្រោមការដឹកនាំរបស់លោក Stephen Constantine គ្រូបង្វឹកជនជាតិអង់គ្លេស បានកោះហៅកីឡាករ ២៥នាក់ ស្របពេលកីឡាករលេងក្រៅស្រុកមាន៦នាក់រួមមានដូចជា៖

  1. អ្នកចាំទី Yousuf Butt ពីក្រុម Ishøj IF លីគទី៣ នៃប្រទេសដាណឺម៉ាក
  2. ខ្សែការពារ Abdullah Iqbal ពីក្រុម Boldklubben af 1893 លីគទី២ របស់ប្រទេសដាណឺម៉ាក
  3. ខ្សែការពារ Easah Suliman ពីក្រុម Sumgayit FK លីគកំពូល របស់ប្រទេសអាស៊ែបៃហ្សង់
  4. ខ្សែបម្រើ Rahis Nabi ពីក្រុម Digenis Morphou លីគទី២ របស់ប្រទេសក្រិក
  5. ខ្សែប្រយុទ្ធ Otis Khan ពីក្រុម Grimsby Town លីគទី៤ របស់ប្រទេសអង់គ្លេស
  6. ខ្សែប្រយុទ្ធ Abdul Arshad ពីក្រុម Hellerup IK លីគទី២ របស់ប្រទេសដាណឺម៉ាក
  7. ខ្សែបម្រើ Harun Hamid អតីតកីឡាករ QPR លីគទី២អង់គ្លេល បច្ចុប្បន្នក្រុម Kingstonian ពាក់កណ្តាលអាជីពរបស់អង់គ្លេស ខ្ចីជើងបណ្តោះអាសន្ន។

ក្នុងប្រវត្តិសាស្រ្ត​បាល់ទាត់ កម្ពុជា ធ្លាប់ជួប ប៉ាគីស្ថាន ៣លើក ចុះលទ្ធផល៖

  • ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៧ កម្ពុជា ១-០ ប៉ាគីស្ថាន វគ្គជម្រុះ AFC Asian Cup
  • ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ កម្ពុជា ២-០ ប៉ាគីស្ថាន វគ្គជម្រុះ World Cup នៅពហុកីឡដ្ឋានជាតិ (ស៊ុតបញ្ចូលទីដោយ៖ គួច​ សុកុម្ភៈ​ និង សៀង​ ចន្ធា​)
  • ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ប៉ាគីស្ថាន ១-២ កម្ពុជា វគ្គជម្រុះ World Cup (ស៊ុតបញ្ចូលទីដោយ៖ រ៉ឹង​ ប៊ុនហៀង និង សេត​ រ៉ស៊ីប​)

កម្មវិធីប្រកួតវគ្គជម្រុះ World Cup៖
-ថ្ងៃទី១២ ខែតុលា កម្ពុជា ប៉ះ ប៉ាគីស្ថាន ជើងទី១ ៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)
-ថ្ងៃទី១៧ ខែតុលា ប៉ាគីស្ថាន ប៉ះ កម្ពុជា ជើងទី២ នៅកីឡដ្ឋាន Jinnah Sports។

តម្លៃសំបុត្រ៖
-សំបុត្រប្រភេទ ១ Zone A មានតម្លៃ ៣០,០០០ រៀល
-សំបុត្រប្រភេទ ២ Zone B មានតម្លៃ ១៥,០០០ រៀល៕

Share.