ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដែលមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើកដំបូង​លើ​វិញ្ញាសា​សម្ដែង​មេគុន​នារីជា​ក្រុម ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន កាលពី​រសៀល​ថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២៣។ នេះគឺជាមេដាយតែមួយ ដែលអត្តពលិកកម្ពុជា ដណ្ដើម​បាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ឆ្នាំនេះ។

ខណ:ប្រទេសចិន ឈរ​នៅ​លំដាប់​លេង​១ ជា​ប្រទេស​ដណ្ដើម​បានមេដាយច្រើនជាងគេ ក្នុង​ចំណោម ៤១​ប្រទេស​ដែល​បាន​ដណ្ដើមមេដាយ ពីព្រឹត្តិការណ៍ប្រកួត កីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន ដែល​បាន​បិទបញ្ចប់​កាល​បី​រាត្រី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។

សរុបមេដាយ ប្រទេសតំបន់អាស៊ានក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន៖

កម្ពុជា បញ្ចូនអត្ដពលិកសរុប ១១៤នាក់ ប្រកួតលើ ១៧ ប្រភេទកីឡារួមមាន៖

១-កីឡាហែលទឹក អត្ដពលិក ៤ នាក់

២-អត្ដពលកម្ម អត្តពលិក ១០ នាក់

៣-វាយសី អត្ដពលិក ២ នាក់

៤-បាល់បោះ (៣ទល់៣) អត្ដពលិក ៤ នាក់

៥-គ្រីកឃីត អត្ដពលិក ១៥ នាក់

៦-ទូកនាគ អត្ដពលិក ១៤ នាក់

៧-គុនដាវ អត្ដពលិក ២ នាក់

៨-យូដូ អត្ដពលិក ២ នាក់

៩-ជឺជិតស៊ូ អត្ដពលិក ២ នាក់

១០-ការ៉ាតេ អត្ដពលិក ១០ នាក់

១១-អុកចិន អត្ដពលិក ២ នាក់

១២-ទូកក្ដោង អត្ដពលិក ៣ នាក់

១៣-តេក្វាន់ដូ WT អត្ដពលិក ៦ នាក់

១៤-សូហ្វតិន្នីស អត្ដពលិក ១០ នាក់

១៥-ទ្រីយ៉ាត្លុង អត្ដពលិក ២ នាក់

១៦-បាល់ទះក្នុងសាល (បុរស) អត្ដពលិក ១២ នាក់

១៧-ចំបាប់ អត្ដពលិក ១៤ នាក់។

ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន បានប្រារព្ធពិធីបើក​ជាផ្លូវ​ កាល​ពី​រាត្រី​ថ្ងៃទី២៣ កញ្ញា ដោយ​មាន​វត្តមាន ៤៥ប្រទេស ក្នុងទ្វីប​អាស៊ី​ចូលរួមក្នុង​ព្រឹត្តិ​ការណ៍​មួយនេះ។ សម្រាប់កម្ពុជាបានបញ្ជូនប្រតិភូកីឡាសរុប ១៨៩នាក់ ក្នុងនោះអត្ដពលិក​ចំនួន ១១៤នាក់ មាន ១៧ប្រភេទកីឡា៕

Share.