ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ផ្តើមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2034 ក្រោយប្រធាន FIFA លោក Gianni Infantino បានប្រកាសថា៖«ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2034 នឹងផ្តល់អទិភាពខ្ពស់ដល់ប្រទេសដែលមានមូលដ្ឋាននៅទ្វីបអាស៊ី»។

បន្ទាប់ពីនៅក្នុងឆ្នាំ ២០២៦ គឺមានប្រទេសចំនួន៣ រួមគ្នាធ្វើជាសហម្ចាស់ផ្ទះក្នុងនោះ មានដូចជាប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក (ស្ថិតនៅទ្វីបអាមេរិកខាងជើង)។

ដោយឡែកសម្រាប់ឆ្នាំ២០៣០ ខាងមុននេះឃើញថាប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ បានរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2030 (ទ្វីបអឺរ៉ុប) ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយ។

លក្ខខណ្ឌនោះគឺ៣ប្រកួតដំបូងនៅ FIFA World Cup 2030 គឺតម្រូវ​ឱ្យប្រទេសអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ (ទ្វីបអាមេរិកខាងជើង) ធ្វើជាម្ចាស់ផ្ទះសិន ដើម្បីប្រារព្ធខួប ១០០ ឆ្នាំនៃព្រឹត្តិការណ៍ World Cup៕

ស្របពេលព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំនៅលើពិភពលោក FIFA World Cup ដែលតែងតែមានវត្តមានរាល់៤ឆ្នាំម្តង ទើបតែបញ្ចប់ការប្រកួតកន្លងទៅកាលពីចុងឆ្នាំ២០២២ នៅប្រទេសកាតា ហើយ ម្ចាស់ជើងឯកបានទៅលើក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈជើងឯករងបានលើក្រុមជម្រើសជាតិបារាំង។

គិតត្រឹមឆ្នាំ២០២២ ប្រទេសដែលឈ្នះ World Cup រួមមានដូចជា៖

  1. ប្រេស៊ីល ៥លើក
  2. អាល្លឺម៉ង់ និងអ៊ីតាលី ៤លើក
  3. អាហ្សង់ទីន ៣លើក
  4. បារាំង និងអ៊ុយរូហ្គាយ ២លើក
  5. អង់គ្លេស និងអេស្ប៉ាញ ១លើក៕
Share.