ភ្នំពេញ៖ ផ្លូវចេញពីគល់ស្ពានអាកាសស្ទឹងមានជ័យ ឆ្ពោះទៅផ្លូវមុខវត្តស្ទឹងមានជ័យឡើងទៅផ្លូវ២១៧ត្រូវបានបាក់ស្រុតរងការខូចខាត កាលពីយប់ថ្ងែទី០៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចខាងជើងវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទីមួយ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាទៀតភ្លឺ គេឃើញមានប្រជាពលរដ្ឋដែលបានដើរហាត់ប្រាណឆ្លងកាត់ក៏ប្រទះឃើញផ្លូវត្រង់ចំណុចខាងលើបានបាក់ស្រុត ហើយពួកគាត់ក៏បាននាំគ្នាកាច់មែកឈើមកដាក់ធ្វើជាតំរ៉ុយសញ្ញាដើម្បីឱ្យបងប្អូនដែលធ្វើដំណើរឆ្លងកាត់បានដឹង និងប្រុយប្រយ័ត្ន។

តាមសម្ដីលោកពូ សុំ ផល្លី បំការងារនៅការិយាល័យលូទឹកបូមទឹក មន្ទីរសាធារណ:របស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ទំហំការបាក់ស្រុតផ្លូវធ្វើការជួសជុលប្រវែង១២ម៉ែត្រ ហើយពេលវេលាការជួសជុលទៅតាមការជាស្ដែង។

លោកបានបន្តទៀតថា ចំពោះមូលហេតុដែលបណ្ដាលឱ្យបាក់ស្រុត គឺបណ្ដាលមកពីលូចាស់បាក់ទើបធ្វើឱ្យទឹកហូរច្រោះប្រហោងក្រោមបាក់ផ្លូវ បន្ទាប់ពីលោកបានពិនិត្យរួចរាល់បានរាយការណ៍ទៅថ្នាក់លើស្នើរសុំដាក់គ្រឿងចក្រដើម្បីជួសជុលស្ថាបនាផ្លូវឡើងវិញ និង បានស្នើរសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មេត្តាយោគយល់និងជួយរកផ្លូវវាងបញ្ជាសកាកកស្ទះចរាចរណ៍រយៈពេលខ្លីដើម្បីធ្វើការស្ថាបនាផ្លូវដែលបានបាក់ស្រុត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.