ក្លិបបាល់ទាត់ Kaya F.C.–Iloilo ក្រោមការដឹកនាំរបស់លោក Colum Curits បានយកឈ្នះ UP Fighting Maroons ក្នុងលទ្ធផលសរុបទាំង២ជើង ៨-០ នៃពានរង្វាន់ Copa Paulino Alcantara (PFL Cup) ឆ្នាំ២០២៣ វគ្គ៨ក្រុមចុងក្រោយ ជើងទី២ កាលពីរាត្រីថ្ងៃទី៩ ខែតុលា។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
– UP Fighting Maroons ០-៣ Kaya F.C.–Iloilo (ជើងទី១)
Kaya F.C.–Iloilo ៨-០ UP Fighting Maroons (ជើងទី២) ។

៤ប្រកួតរបស់ក្រុម Kaya F.C.–Iloilo វគ្គជម្រុះក្នុងពូល A ក្រោមការដឹកនាំរបស់លោក Colum Curits ស៊ុតបញ្ចូលទីសរុប ៣៥គ្រាប់ ខណ:របូតវិញតែ១គ្រាប់ប៉ុណ្ណោះជាមួយលទ្ធផលដូចខាងក្រោម៖

  1. Kaya F.C.–Iloilo ៧-០ Meralco Sparks
  2. Kaya F.C.–Iloilo ១១-០ Don Bosco Garelli F.C
  3. Kaya F.C.–Iloilo ៩-១ Philippine Air Force F.C
  4. Kaya F.C.–Iloilo ៨-០ CF Manila។

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​៖

  • ថ្ងៃទី១៩ ខែតុលា Kaya F.C.–Iloilo vs Stallion Laguna F.C.
  • ថ្ងៃទី១៩ ខែតុលា Dynamic Herb Ceb vs Davao Aguilas។

លោក Colum Curits ត្រូវបានក្លិបបាល់ទាត់ Kaya F.C.–Iloilo សមាជិកលីគកំពូលហ្វីលីពីន (Philippines Football League) តែងតាំងជាគ្រូបង្គោល កាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ជំនួសកៅអីលោក Graham Harvey។

លោក Colum Curtis ជនជាតិអៀរឡង់ ធ្លាប់​ចូលរួមជាមួយក្រុមវិសាខា កាលពីដើមរដូវកាលឆ្នាំ២០២០ ដោយជួយឲ្យក្រុមមួយនេះឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន៕

Share.