យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃនេះថា កាលពីថ្ងៃម្សិលម៉ិញនេះ ទីក្រុង Dunhuang នៃខេត្ត Gansu នៅភាគពាយ័ព្យប្រទេសចិន បានប្រឈមនិងព្យុះដីខ្សាច់ដ៏ធំបំផុត ដែលធ្វើឲ្យមេឃប្រែទៅជាងងឹតភ្លាមៗ។

ព្យុះខ្សាច់ខាងលើនេះ មានកម្ពស់យ៉ាងហោចណាស់ ១០០ម៉ែត្រ បានធ្វើឲ្យអាកាសធាតុ និង ខ្យល់អាកាសក្នុងទីក្រុងនេះ មានភាពអាប់អួរ ដោយសារចំហាយដីខ្សាច់របស់ព្យុះនេះ សាយភាយពេញទីក្រុង ប៉ុន្ដែមិនប៉ះពាល់ដល់អាយុជីវិតប្រជាជនទេ។

គួរបញ្ជាក់ថា ប្រទេសចិនមានប្រព័ន្ធប្រកាសអាសន្នអាកាសធាតុ សម្រាប់ព្យុះខ្សាច់ចែកចេញជា ៤កម្រិត ដោយកម្រិតពណ៌ក្រហម ស្ថិតនៅកម្រិតខ្ពស់បំផុត ខណៈកម្រិតទី២ មានពណ៌ទឹក្រូច ក្រមិតទី៣ ពណ៌លឿង និងកម្រិតទី៤ ពណ៌ខៀវ។

ព្យុះដីខ្សាច់លើកនេះ គឺស្ថិតនៅកម្រិតទី២ ពណ៌លឿងនៅឡើយ ប៉ុន្តែព្យុះនេះត្រូវបានបោកបក់ទៅដល់ប្រទេសជប៉ុនហើយ៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.