ក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំរបស់លោក Philippe Troussier បានរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិចិន ក្នុងលទ្ធផល ២-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅថ្ងៃ FIFA Day ក្នុងកីឡដ្ឋាន Dalian Sports Center នៅប្រទេសចិន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

កម្មវិធីប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃ FIFA Day៖

  • ថ្ងៃទី១៣ ខែតុលា វៀតណាម ប៉ះ អ៊ូបេគីស្ថាន នៅកីឡដ្ឋាន Dalian Sports Center ប្រទេសចិន
  • ថ្ងៃទី១៧ ខែតុលា កូរ៉េខាងត្បូង ប៉ះ វៀតណាម នៅកីឡដ្ឋាន Suwon World Cup ប្រទេសកូរ៉េខាងត្បូង។

បច្ចុប្បន្នក្រុមជម្រើសជាតិវៀតណាម ស្ថិតនៅពូល F នៃវគ្គជម្រុះជុំទី២ FIFA World Cup ឆ្នាំ២០២៦ ជាមួយក្រុមជម្រើសជាតិហ្វីលីពីន និងអ៊ីរ៉ាក់ រង់ចាំក្រុមឈ្នះរវាង ឥណ្ឌូនេស៊ី ទល់នឹង ប្រ៊ុយណេ។

គួរដឹងថាសហព័ន្ធកីឡាបាល់ទាត់វៀតណាម បានតែងតាំងលោក Philippe Troussier ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិវៀតណាម ទាំងឈុតធំ និងឈុត U-22/U-23 កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីការចាកចេញរបស់លោក Park Hang-Seo។

ចំពោះប្រាក់បៀវត្សរ៍របស់លោក Philippe Troussier គ្រូបង្វឹកសញ្ជាតិបារាំង ត្រូវបានរាយការណ៍ថាលើស ៥ម៉ឺនដុល្លារក្នុងមួយខែ ដែល​ខ្ពស់ជាង​តិច​តួចបើធៀប​អតីត​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង Park Hang-seo។ ខណ:កុងត្រារបស់គឺរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៕

Share.