ក្រុមគោព្រៃកម្ពុជា ត្រៀមបើកទ្វារពហុកីឡដ្ឋានជាតិ(អូឡាំពិក) សារជាថ្មីទទួលក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងការប្រកួតវគ្គជម្រុះជុំទី១ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ជើងទី១ ស្របពេលដែលការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ៧:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។

លោក Easah Suliman គ្រូបង្វឹកក្រុមជម្រើសជាតិប៉ាគីស្ថាន បានលើកឡើងពីចំណាប់អារម្មណ៍ក្នុងកម្មវិធីសន្និសិទសារព័ត៌មានកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថា «សម្រាប់ខ្ញុំដែលជាគ្រេូបង្គោលរបស់កក្រុមជម្រើស ជាតិប៉ាគីស្ថាន បានមើលឃើញថាក្រុមជម្រើសជាតិកម្ពុជា គឺជាក្រុមមួយដែល Professional ទាំងកីឡាករ និងគ្រូបង្វឹក ហើយេពួកយើងធ្លាប់ មានជំនួបជាមួយកម្ពុជា ២ដងរួចមកហើយ ប៉ុន្តែអ្នកនឹងឃើញមុខមាត់ថ្មីរបស់យើងនៅប្រកួតខាងមុខនេះ»។

ដោយឡែកគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា គឺលោក Félix Dalmás បានថ្លែងដូច្នេះថា «យើងបានរៀបចំរួចជាស្រេចសម្រាប់ការប្រកួតថ្ងៃស្អែក ហើយកីឡាករបានយល់ដឹងនូវអ្វីដែលជាទំនួល ខុសត្រូវសម្រាប់កីឡាករចំណូលថ្មីនិងកីឡាកររបស់យើងដែលមានស្រេច គឺពួកគេមានចំណង់ដូចគ្នា
សម្រាប់អ្នកគាំទ្រនិងប្រទេសជាតិ យើងនិងធ្វើឲ្យល្អបំផុតដើម្បីផ្តល់នូវភាពរីករាយដល់អ្នកទាំងអស់គ្ន
សម្រាប់កីឡាករ Yudai និង Private ពួកគេគឺមានគុណសម្បត្តិទាំងក្នុងទីលាននិងក្រៅទីលានដែល ពួកគេបានស្គាល់មិត្តរួមក្រុមនិងវប្បធម៍បានយ៉ាងល្អហើយពួកគេមានការវៃឆ្លាត, ឆាប់រហ័ស និងចេះ ថែទាំសុខភាពនិងរាងកាយរបស់ខ្លួនបានល្អប្រសើរ លើសពីនេះទៅទៀតពួកគេក៏បាននាំយកមកនូវ ផលវិជ្ជមានយ៉ាងច្រើនមកដល់ក្រុម ដូចការជាជួយផ្តល់យោបល់និងមើលថែមិត្តរួមក្រុម»។

ខាងក្រោមនេះជាប្រវត្តិជួបគ្នា ៣លើកចុងក្រោយ មុខប៉ះគ្នាជាលើកទី៤នៅយប់នេះ៖

  • ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៧ កម្ពុជា ១-០ ប៉ាគីស្ថាន វគ្គជម្រុះ AFC Asian Cup
  • ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ កម្ពុជា ២-០ ប៉ាគីស្ថាន វគ្គជម្រុះ World Cup នៅពហុកីឡដ្ឋានជាតិ (ស៊ុតបញ្ចូលទីដោយ៖ គួច​ សុកុម្ភៈ​ និង សៀង​ ចន្ធា​)
  • ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ប៉ាគីស្ថាន ១-២ កម្ពុជា វគ្គជម្រុះ World Cup (ស៊ុតបញ្ចូលទីដោយ៖ រ៉ឹង​ ប៊ុនហៀង និង សេត​ រ៉ស៊ីប​)

នេះជាលទ្ធផលការប្រកួត ៥លើកចុងក្រោយរបស់ក្រុជម្រើសជាតិកម្ពុជា

  • ១. ថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២២ កម្ពុជា ៥-១ ប៊្រុយណេ ការប្រកួតពានរង្វាន់ AFF Cup
  • ២. ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ថៃ ៣-១ កម្ពុជា AFF Cup ការប្រកួតពានរង្វាន់ AFF Cup
  • ៣. ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជា ០-១ បង់ក្លាដេស ការប្រកួតមិត្តភាព
  • ៤. ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ១-១ ហុងកុង ការប្រកួតមិត្តភាព
  • ៥. ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ៤-០ ម៉ាកែវ មិត្តភាព។

ដោយឡែកនេះជាលទ្ធផល ៥ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយ៥ប្រកួតកន្លងមក ចាញ់ទាំង ៥ប្រកួត៖

  • ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ប៉ាគិស្ថាន ០-១ កេនយ៉ា ការប្រកួតពានរង្វាន់ Mauritius Four Nations Cup
  • ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ជីប៊ូទី ៣-១ ប៉ាគីស្ថាន ការប្រកួតពានរង្វាន់ Mauritius Four Nations Cup
  • ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឥណ្ធា ៤ -០ ប៉ាគីស្ថាន ការប្រកួត SAFF Championship
  • ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ប៉ាគិស្ថាន ០-៤ គុយវ៉ែត ការប្រកួត SAFF Championship
  • ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ នេប៉ាល់ ១-០ ប៉ាគីស្ថាន ការប្រកួត SAFF Championship

គួរឱ្យដឹងថា បន្ទាប់ពីបញ្ជប់ការប្រកួតជើងទី១ លើទឹកដីរាជធានីភ្នំពេញរួច ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវហោះទៅទឹកដីនៃប្រទេសប៉ាគីស្ថាន វិញម្តង ដើម្បីប្រកួតជើងទី២ ដែលការប្រកួតនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Islamabad Cricket Stadium ស្ថិតក្នុងទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន៕

Share.