នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសដល់​សញ្ជាតិខ្មែរ ជា​ផ្លូវ​ការ​ដល់​ខ្សែប្រយុទ្ធ Privat Mbarga ត្រៀមជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតទល់នឹងប៉ាគីស្ថាន វគ្គជម្រុះ FIFA World Cup 2026 ជុំទី១ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) វេលាម៉ោង ៧:០០នាទីយប់។

Privat Mbarga ថ្លែងលើគណនី Instagram ថា៖«សូមអរគុណព្រះជាម្ចាស់ និងប្រទេសកម្ពុជា ដែលធ្វើអោយវាកើតឡើង សូមអរគុណដល់អ្នកដែលគាំទ្រខ្ញុំ, ខ្ញុំមានអារម្មណ៍ថានៅទីនេះដូចជានៅផ្ទះរួចទៅហើយ ខ្ញុំសង្ឃឹមថាយើងនឹងអាចធ្វើឱ្យល្អរួមគ្នា Let Go Cambodia»។

Privat មានដើមកំណើត​​កាមេរូន អតីត​សមាជិក​របស់​ក្លិប​បាល់ទាត់​ព្រះខ័នរាជស្វាយ​រៀង​នេះក្លាយជាកីឡាករចូល​សញ្ជាតិទីពីររបស់កម្ពុជា បន្ទាប់ពីកីឡាករដើមកំណើតជប៉ុន Yudai Ogawa របស់ភ្នំពេញក្រោន។

រំលឹកថា ខ្សែប្រយុទ្ធដើមកំណើតម៉េរូន បានមកដល់កម្ពុជាដំបូងនៅឆ្នាំ២០១៣ ដោយ​ចូលរួម​ជាមួយ​បឹង​កេត មុន​នឹងផ្ទេរទៅកាន់ វេស្ទើន នៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ហើយជើងទី២ បានផ្ទេរទៅអង្គរថាយហ្គឺរ និង ណាហ្គាវើលដ៍ ឆ្នាំ២០១៦-១៧ មុន​នឹងទៅលេងនៅលីគកំពូលថៃ ជាមួយក្លិបSamut Prakan ដោយត្រលប់មកកម្ពុជា វិញនៅឆ្នាំ ២០១៨ ជាមួយអាស៊ីអឺរ៉ុប (AEU) ឆ្នាំ២០១៩ ជាមួយព្រះខ័នរាជស្វាយរៀង។

ខ្សែ​ប្រយុទ្ធសញ្ជាតិ​ដើម​​កាមេរូន មាន​ឈ្មោះ​ពេញ Jean Marie Privat Befolo Mbarga កើត​នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩២ នៅ​ក្នុង​ទីក្រុង Douala ប្រទេស​កាមេរ៉ូន បច្ចុប្បន្ន​មាវ័យ ៣១ឆ្នាំ មាន​កម្ពស់ ១,៦៨ម៉ែត្រ បច្ចុប្បន្នកំពុង​ប្រគប​អជីព​ក្នុង​ក្លិបបាល់ទាត់ Bali United សមាជិក​លីគ​កំពូលឥណ្ឌូនេស៊ី៕

Share.