កីឡាការិនីជម្រើសជាតិ​ហែល​ទឹក Zhang Yufei និងកីឡាករ Qin Haiyang របស់​ប្រទេស​ចិន​បាន​ឈ្នះ​ពាន​រង្វាន់ MVP ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ក្នុង​នាម​ជា​អត្តពលិក​ដែល​ឈ្នះ​មេដាយ​ច្រើន​ជាងគេ។

កីឡាការិនីជម្រើសជាតិ​ហែល​ទឹក Zhang Yufei ដណ្ដើមបានមេដាយរួមមាន៖

-មេដាយមាស ១គ្រឿង វិញ្ញាសា 50 m freestyle
-មេដាយមាស ១គ្រឿង វិញ្ញាសា 50 m butterfly
-មេដាយមាស ១គ្រឿង វិញ្ញាសា 100 m butterfly
-មេដាយមាស ១គ្រឿង វិញ្ញាសា 200 m butterfly
-មេដាយមាស ១គ្រឿង វិញ្ញាសា 4 × 100 m freestyle relay
-មេដាយមាស ១គ្រឿង វិញ្ញាសា 4 × 100 m medley relay

កីឡាករកីឡាការិនីជម្រើសជាតិហែលទឹកចិនរូប​នេះ កើតនៅ​ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៩៨ បច្ចុប្បន្ន​មាន​វ័យ ២៥ឆ្នាំ រូប​នាង​កើត​នៅ​ក្នុង​ទីក្រុង Xuzhou ខេត្តJiangsu ប្រទេសចិន។

កីឡាករជម្រើសជាតិ​ហែល​ទឹក Qin Haiyang ដណ្ដើមបានមេដាយរួមមាន៖

-មេដាយមាស ១គ្រឿង វិញ្ញាសា 50 m breaststroke
-មេដាយមាស ១គ្រឿង វិញ្ញាសា 100 m breaststroke
-មេដាយមាស ១គ្រឿង វិញ្ញាសា 200 m breaststroke
-មេដាយមាស ១គ្រឿង វិញ្ញាសា 4 × 100 m medley relay
-មេដាយប្រាក់ ១គ្រឿង វិញ្ញាសា 200 m individual medley

កីឡាករជម្រើសជាតិ​ហែល​ទឹករបស់​ប្រទេសចិន Qin Haiyang កើតនៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៩៩ បច្ចុប្បន្ន​មាន​វ័យ ២៤ឆ្នាំ កីឡាករ​រូប​នេះ​មាន​ទីលំនៅ​កំណើក្នុង​ទីក្រុង Shimen County ខេត្ត Hunan ប្រទេសចិន។​

ក្នុង​ប្រវត្តិសាស្ត្រ កីឡាហែលទឹក​កន្លង​មក​ការប្រណាំងប្រជែងដណ្តើមពាន MVP ជាបន្តបន្ទាប់ ក្នុង​ចំណោម MVP របស់ Asian Games កន្លងមកមានអត្តពលិក ៤រូប​ធ្លាប់​ឈ្នះ​រួច​មក​ហើយ ក្នុង​ចំ​ណោម​ពួកគេ​គឺ Kosuke Kitajima, Kosuke Hagino និង Rikako Ikee ម្នាក់ៗ​បាន​នាំ​យក​កិត្តិយ​ដ​ល់ប្រទេសជប៉ុនចំនួន ៣ដង ខណៈដែល Park Tae-hwan ទទួល​បានពាន​រង្វាន់​ម្តង​សម្រាប់​ប្រទេស​កូរ៉េ​ខាងត្បូង។

ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន បានប្រារព្ធពិធីបើក​ជាផ្លូវ​ កាល​ពី​រាត្រី​ថ្ងៃទី២៣ កញ្ញា និង​បាន​បិទបញ្ចប់​កាល​ពី​រាត្រីថ្ងៃទី៨ តុលា ដោយ​មាន​វត្តមាន ៤៥ប្រ​ទេស ក្នុងទ្វីប​អាស៊ី​ចូលរួមក្នុង​ព្រឹត្តិ​ការណ៍​មួយនេះ។ សម្រាប់កម្ពុជាបានបញ្ជូនប្រតិភូកីឡាសរុប ១៨៩នាក់ ក្នុងនោះអត្ដពលិក​ចំនួន ១១៤នាក់ មាន ១៧ប្រភេទកីឡា៕

Share.