ក្រុមជម្រើសជាតិកម្ពុជា បានត្រឹមស្មើក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងលទ្ធផល ០-០ នៃវគ្គជម្រុះជុំទី១ បាល់ទាត់ពិភពលោក FIFA World Cup 2026 ជើងទី១ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) រាជធានីភ្នំពេញ។

ប្រវត្តិសាស្ត្រជួបគ្នា៤លើកចុងក្រោយរវាង កម្ពុជា ទល់នឹង ប៉ាគីស្ថាន៖

  • ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៧ កម្ពុជា ១-០ ប៉ាគីស្ថាន វគ្គជម្រុះ AFC Asian Cup
  • ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ កម្ពុជា ២-០ ប៉ាគីស្ថាន វគ្គជម្រុះ World Cup ជុំទី១ ជើងទី១
  • ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ប៉ាគីស្ថាន ១-២ កម្ពុជា វគ្គជម្រុះ World Cup ជុំទី១ ជើងទី២
  • ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ កម្ពុជា ០-០ ប៉ាគីស្ថាន វគ្គជម្រុះ World Cup ជុំទី១ ជើងទី១។

សម្រាប់ជើងទី២ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវហោះទៅទឹកដីនៃប្រទេសប៉ាគីស្ថាន វិញម្តង គឺនៅក្នុងកីឡដ្ឋាន Islamabad Cricket Stadium ស្ថិតក្នុងទីក្រុង Islamabad ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣៕

Share.