កោះកុង៖ សត្វព្រៃជាច្រើនមុខ ត្រូវបានមន្រ្តីឧទ្យានុរក្សខេត្តកោះកុង ជួយសង្រ្គោះទាន់ពេលវេលាបន្ទាប់ពីក្រុមជនខិលខូចលបលួចចូលទៅដាក់អន្ទាក់នៅក្នុងដែនជម្រកសត្វព្រៃតាតៃ និងឧទ្យានជាតិជួរភ្នំក្រវាញ។

កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តកោះកុង បានចាត់មន្រ្តីឧទ្យានុរក្ស ចុះល្បាតត្រួតពិនិត្យ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងតំបន់ការពារដែនជម្រកសត្វព្រៃតាតៃ និងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដោយបានដោះសន្ទាក់ក្នុងព្រៃមួយចំនួន និងដកហូតសត្វព្រៃជាច្រើនក្បាលផងដែរ។

តាមមន្រ្តីឧទ្យានអនុរក្សខេត្តកោះកុងបានឱ្យដឹងថា ក្រុមល្បាតបានដកហូតទូកចំនួន០១គ្រឿង ម៉ាស៊ីនទូក ០១គ្រឿង ដោះអន្ទាក់បាន០៥ខ្សែ សត្វសំពោច០១ក្បាល សត្វអណ្តើកចំនួន១៣ក្បាល និងសត្វកន្ត្រងចំនួន ៦៥ក្បាល៕

អត្ថបទ៖​សង្គម

Share.