យោងតាមការចុះផ្សាយរបស់ Footy Rankings កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថាក្រុមជម្រើសជាតិកម្ពុជា របូតអស់២ពិន្ទុនៅ FIFA Rankings ក្រោយស្មើប៉ាគីស្ថាន ក្នុងលទ្ធផល ០-០ វគ្គជម្រុះជុំទី១ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ជើងទី១ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

ពិន្ទុក្រោយចប់ការប្រកួត៖
– កម្ពុជា 946.25 (-2.39)
– ប៉ាគីស្ថាន 850.06 (+2.39)

តារាងចំណាត់ថ្នាក់ FIFA Rankings៖
– កម្ពុជា លេខ១៧៧
– ប៉ាគីស្ថាន លេខ១៩៧

សម្រាប់ជើងទី២ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវហោះទៅទឹកដីនៃប្រទេសប៉ាគីស្ថាន វិញម្តង គឺនៅក្នុងកីឡដ្ឋាន Islamabad Cricket Stadium ស្ថិតក្នុងទីក្រុង Islamabad ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣៕

Share.