កីឡាករ Bounphachan Bounkong សមាជិករបស់ព្រះខ័នរាជស្វាយរៀង ក័ដូចជាសមាជិកកីឡាករសំខាន់របស់ក្រុមជម្រើសជាតិឡាវ និងជាម្ចាស់អាវលេខ១៧ បានរងរបួសដៃខាងឆ្វេង ក្រោយប៉ះទង្គិចគ្នាជាមួយកីឡាករនេប៉ាល់ អំឡុងពេលរូបគេកំពុងបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិរបស់ខ្លួន។

យ៉ាងណាមិញជំនួបរវាងក្រុមជម្រើសជាតិឡាវ ទល់នឹង ក្រុមជម្រើសជាតិនេប៉ាល់ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA Word Cup 2026 ដោយក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១ ពេល៩០នាទី ខណៈការប្រកួតនោះបានធ្វើឡើងនៅក្នុងកីឡដ្ឋាន Dasharath Rangasala ស្ថិតក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់ កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

ក្រុមទាំងពីរនឹងត្រូវជួបគ្នាម្តងទៀតក្នុងការប្រកួតជើងទី២ ដោយម្ចាស់ផ្ទះឡាវ ត្រូវបើកទ្វារកីឡដ្ឋាន New Laos National Stadium ត្រូវទទួលក្រុមន៉េប៉ាល់ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ស្ថិតក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ៕

Share.