នៅព្រឹកថ្ងៃទី១៤ ខែតុលា ក្រុមជម្រើសជាតិកម្ពុជា បានចេញដំណើរទៅកាន់ទីក្រុង​អ៊ីស្លាម៉ាបាត នៃប្រទេសប៉ាគីស្ថាន ដើម្បីចូលរួមការប្រកួតជើងទី២ វគ្គជម្រុះ FIFA WORLD CUP 2026 ជុំទី១ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

ស្របពេលដែលកីឡាករ Privat Mbarga, ចាន់ វឌ្ឍនាកា, ទេស សម្បត្តិ, ស៊ិន សុវណ្ណមករា និង កាន់ ពិសាល ត្រូវបានលោក Félix Dalmás គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដកឈ្មោះចេញ។ ខណ:ខ្សែការពារ តាំង ប៊ុនឆៃ មានឈ្មោះទៅលេងជើងទី២។

សម្រាប់ជើងទី១ ក្រុមជម្រើសជាតិកម្ពុជា បានត្រឹមស្មើក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងលទ្ធផល ០-០ នៃវគ្គជម្រុះជុំទី១ បាល់ទាត់ពិភពលោក FIFA World Cup 2026 ជើងទី១ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) រាជធានីភ្នំពេញ។

ជើងទី២ ក្រុមជម្រើសជាតិប៉ាគីស្ថាន បើកទ្វារឲកីឡដ្ឋាន Islamabad Cricket Stadium ស្ថិតក្នុងទីក្រុង Islamabad ជាលើកដំបូង ក្រោយខកខានអស់រយ:ពេល៨ឆ្នាំ។

មូលហេតុដែលនាំឱ្យកីឡដ្ឋាន Islamabad Cricket Stadium របស់ប្រទេសប៉ាគីស្ថានត្រូវបិទទ្វារ ដោយសារប្រទេសនៅភាគខាងត្បូងមួយនេះ មានបញ្ហារសង្គ្រាម និងរឿងរ៉ាវជាច្រើននៅពីក្រោយខ្នង ជាហេតុនាំឱ្យក្រុមជម្រើសជាតិប៉ាគីស្ថាន ត្រូវយកកីឡដ្ឋានប្រទេសដទៃធ្វើជាម្ចាស់ផ្ទះ៕

Share.