ក្រុមជម្រើសជាតិកម្ពុជា បានត្រឹមស្មើក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងលទ្ធផល ០-០ នៃវគ្គជម្រុះជុំទី១ បាល់ទាត់ពិភពលោក FIFA World Cup 2026 ជើងទី១ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) រាជធានីភ្នំពេញ។

ជុំវិញលទញធផល​នេះ Yudai Ogawa សំដែងការខក ចិត្តដែលស្មើរការ ប្រកួត​ជាមួយ​ប៉ាគីស្ថាន​បើទោះ​បីជា​គេក្លាយ​ជា​កីឡាករ​ល្អប្រចាំការប្រកួតក៏ដោយ៖«វា​គឺជាអារម្មណ៍ដ៏ពិសេស​ណាស់ ជាមួយ​និងប​រិយាកាស​ដ៏​ល្អ​សម្រាប់​ការប្រកួតក្នុងដី អរគុណអ្នកគាំទ្រទាំងអស់គ្នា»។

Yudai បន្ថែមថា៖«វាជារឿងល្អដែលខ្ញុំជាកីឡាករល្អប្រចាំការប្រកួត ប៉ុន្តែ​អ្វីដែល​សំខាន់​គឺឈ្នះ​ការ​ប្រកួត ខ្ញុំខកចិត្តជាមួយនឹងលទ្ធផល។ យើង​ត្រូវតែបង្ហាញឲ្យខ្លាំងជាងនេះ និង​ត្រូវ​បង្ហាញ​ការ​លេង​ឲ្យ​ល្អ​ជាក្រុម ក៏ដូចជាម្នាក់ៗផងដែរ»។

កីឡាករ​បាល់ទាត់ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លិប​ភ្នំពេញ​ក្រោន Yudai Ogawa មាន​ដើម​កំណើរជប៉ុន ទទួល​បាន​សញ្ជាតិ​ខ្មែរ ជា​ផ្លូវ​ការ កាលពីថ្ងៃទី៦ តុលា ​និង​បាន​ចូល​រួម​ជាមួយ​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតជាមួយប៉ាគីស្ថាន​។

ខ្សែការពារកណ្ដាល Yudai Ogawa ចាប់ផ្តើមលេងបាល់ទាត់អាជីពក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC នៅ​លីគ​ទី២ ​នៃ​ប្រទេស​ជប៉ុន បង្ហាញ​ខ្លួន​បាន ៤លើក។ នៅឆ្នាំ២០១៧ រូបគេ​បានលេង​នៅលីគទី ៤ប្រទេសប៉ូឡូញជាមួយក្រុម Widzew Łódź បង្ហាញ​ខ្លួន​បាន ៣លើក។

ដល់ឆ្នាំ២០១៨ Yudai បានមកចូលរួមជាមួយក្រុមក្រសួងការពារជាតិ (បច្ចុប្បន្នកងយោធព​លខេមរភូមិន្ទ) នៃលីគកំពូលកម្ពុជា បង្ហាញ​ខ្លួន​បាន ១៨លើក រកបាន ១០គ្រាប់។

ខណ:ឆ្នាំ២០១៩/២០ ខ្សែប​ម្រើក​ណ្តាល​រូប​នេះ​បាន​ចូលរួម​ជា​មួយ​ក្លិប​​អង្គរ​ថាយហ្គឺរ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទឹកដីខេត្តសៀមរាប បង្ហាញ​ខ្លួនបាន ១៤លើក រកបាន ២គ្រាប់។ ក្នុងឆ្នាំ២០២១ បាន​ផ្ទេរ​មក​កាន់ភ្នំពេញក្រោន បង្ហាញ​ខ្លួន​បាន ៤០លើក រកបាន ១០គ្រាប់ ព្រមទាំង​ជួយ​ឲ្យក្លិប​ឈ្នះ​ជើងឯក លីគ​កំពូលកម្ពុជា ២ឆ្នាំជាប់គ្នា។

សមាជិក​ភ្នំពេញ​ក្រោន និង​ក្រុម​ជម្រើសជាតិ​កម្ពុជា រូប​នេះ កើតនៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៩៦ បច្ចុប្បន្ន​មាន​វ័យ ២៧ឆ្នាំ មាន​កម្ពស់ ១,៧៤ម៉ែត្រ រូបគេ​កើត​នៅ​ក្នុង​ខេត្ត Kanagawa គឺជា​ខេត្ត​មួយ​របស់​ប្រទេសជប៉ុន ដែល​មាន​ទីតាំង​នៅតំបន់ Kantō នៃទីក្រុង Honshu ប្រទេសជប៉ុន។

សម្រាប់ជើងទី២ ក្រុមជម្រើសជាតិកម្ពុជា បាន​ហោះទៅទឹកដីនៃប្រទេសប៉ាគីស្ថានហើយនៅ​ព្រឹក​ថ្ងៃទី១៤ តុលានេះ ការប្រកួត​នឹង​ធ្វើ​ឡើង​នៅក្នុងកីឡដ្ឋាន Islamabad Cricket Stadium ស្ថិត​ក្នុងទីក្រុង Islamabad ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣៕

Share.