បាត់ដំបង៖ ភ្ញៀវទេសចរជាតិ អន្តរជាតិបានចូលលេងកម្សាន្តក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបីថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្យប្រពៃណីជាតិឆ្នាំ២០២៣មានចំនួនជាង២១ម៉ឺននាក់ កើនឡើងជាងឆ្នាំចាស់។

លោក អ៊ុច អ៊ុភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ ឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងខេត្តបាត់ដំបង រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះចំនួនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមានសរុបចំនួន២១២.៦២៩នាក់ កើនឡើងជាងឆ្នាំចាស់ឆ្នាំ២០២២ ត្រឹមតែចំនួន២១០.១២១នាក់ប៉ុណ្ណោះ។

មន្ត្រីមន្ទីរជំនាញខាងលើបញ្ជាក់បន្តថា ក្នុងចំណោមភ្ញៀវទេសចរដែលមានចំនួនកើនឡើងនេះភ្ញៀវទេសចរជាតិសរុបចំនួន២១២.៣២៩នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៤៥៧នាក់។

រមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗជាតំបន់លំហែរក្នុងភូមិសាស្ត្រខេត្តបាត់ដំបងរួមមាន÷ រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំំភ្នំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, អាងទឹកកំពីងពួយ, រមណីយដ្ឋានស្ទឹងថ្មដាចំការទុរេន, រមណីយដ្ឋានទឹកធ្លាក់ ៥៣ ក្នុងស្រុកភ្នំព្រឹក, រមណីយដ្ឋាននគរជុំភ្នំព្រឹក, ភ្នំកំពូល, រមណីយដ្ឋានចំការធុរេនអូរតង, ស្ទឹងថ្វាក, វត្តនាងរំសាយសក់, វត្តភ្នំជីហង្ស, រមណីយដ្ឋានវត្តភ្នំចំបាំង៕

អត្ថបទ៖ ដំបងក្រញូង

Share.