ក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំរបស់លោក Philippe Troussier នឹងត្រូវប្រកួតជាមួយជើងខ្លាំងអស៊ីក្រុមជម្រើសជាតិកូរ៉េខាងត្បូង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជំនួបមិត្តភាពអន្តរជាតិ FIFA Day ក្នុងកីឡដ្ឋាន Suwon World Cup នៅប្រទេសកូរ៉េខាងត្បូង វេលាម៉ោង ៦:០០នាទីល្ងាច។

ដោយសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង គិតថាវៀតណាម នឹងរ៉ាប់រងរាល់ការចំណាយហូបចុក និងធ្វើដំណើរ ដោយខ្លួនឯង ប៉ុន្តែ១ថ្ងៃមុនការប្រកួត គឺរសៀលថ្ងៃទី១៦ ខែតុលា ទើបសហព័ន្ធកីឡាបាល់ទាត់វៀតណាម ច្រឡំស្មានថាកូរ៉េខាងត្បូង ជាអ្នករ៉ាប់រងរាល់ការចំណាយហូបចុក និងធ្វើដំណើរ ជូនក្រុមខ្លួន។

កម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃ FIFA Day៖

  • វៀតណាម ០-២ ចិន នៅកីឡដ្ឋាន Dalian Sports Center ប្រទេសចិន
  • វៀតណាម ០-២ អ៊ូបេគីស្ថាន នៅកីឡដ្ឋាន Dalian Sports Center ប្រទេសចិន
  • ថ្ងៃទី១៧ ខែតុលា កូរ៉េខាងត្បូង ប៉ះ វៀតណាម នៅកីឡដ្ឋាន Suwon World Cup ប្រទេសកូរ៉េខាងត្បូង។

ក្រុមជម្រើសជាតិវៀតណាម ត្រៀមវគ្គជម្រុះជុំទី២ FIFA World Cup ឆ្នាំ២០២៦ ដោយស្ថិតនៅពូល F ជាមួយក្រុមជម្រើសជាតិហ្វីលីពីន និងអ៊ីរ៉ាក់ រង់ចាំក្រុមឈ្នះរវាង ឥណ្ឌូនេស៊ី ទល់នឹង ប្រ៊ុយណេ៕

Share.