ភ្នំពេញ៖ ក្រសួងធនធាតុទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅ ព្រះរាជា ណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៣ ប្រព័ន្ធសម្ពាធទាប (ITCZ) នៅតែបន្តអូសបន្លាយកាត់ លើភាគខាងត្បូងប្រទេស កម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូល ដល់ភាគកណ្ដាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលដើរឆ្ពោះចូលចន្លោះរវាង ខ្ពង់រាបភាគឦសាន និងខេត្តប៉ាក់សេ ប្រទេសឡាវ។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងអាគ្នយ៍ (Variable winds)។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

  • ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះ កន្លែងខ្លះអាចមានភ្លៀងធ្លាក់ ច្រើនលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៦០% ទៅ ៨០%។
  • នៅថ្ងៃទី១៩ ខែតុលា នៅតាមបណ្តាខេត្តភាគខាងជើងជាប់ជួរភ្នំដងរែក ភាគពាយ័ព្យ ជាប់នឹងប្រទេសថៃ និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្សោយ។ រីឯនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិត ពីខ្សោយទៅមធ្យមជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ 60%៕

អត្ថបទ៖ សង្គ​ម

Share.