ក្រុមជម្រើសជាតិសិង្ហបុរី ក្រោមការដឹកនាំរបស់លោក Takayuki Nishigaya បានកក់កៅអីទៅជុំទី២ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2026 មុនគេ ក្រោយឈ្នះកោះហ្គាំ ក្នុងលទ្ធផលសរុបទាំងពីរជើង ៣-១ នៅទីលាន GFA National Training Center រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

លទ្ធផលទាំងពីរជើងរវាង សិង្ហបុរី ទល់នឹង កោះហ្គាំ៖
– ជើងទី១ សិង្ហបុរី ២-១ កោះហ្គាំ
– ជើងទី២ កោះហ្គាំ ០-១ សិង្ហបុរី។

ដូច្នេះក្រុមជម្រើសជាតិសិង្ហបុរី ឡើងទៅកាន់ពូល C ដែលមានប្រទេសដូចជា កូរ៉េខាងត្បូង, ចិន និង ថៃ កំពុងរង់ចាំនៅជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup 2026។

គួរដឹងថាពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី១ ជើងទី២ចាប់ផ្តើមប្រកួតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខណ:កោះហ្គាំ របូតឱកាសប្រជែងពាន World Cup មុនគេ ចុះក្រុមណាបន្ទាប់?

ក្នុងចំណោម១០គូនោះ ក្រុមជម្រើសជាតិកម្ពុជា ក៏នឹងត្រូវប៉ះប៉ាគីស្ថាន ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី១ វេលាម៉ោង៤:០០នាទីល្ងាច ក្នុងកីឡដ្ឋាន Jinnah Sports ទីក្រុងអ៊ីស្លាម៉ាបាត ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣៕

Share.