ក្រុមជម្រើសជាតិប៉ាគីស្ថាន បានយកឈ្នះកម្ពុជា ក្នុងលទ្ធផល ១-០ ការប្រកួតជើងទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី១ នៅកីឡដ្ឋាន Jinnah Sports ទីក្រុងអ៊ីស្លាម៉ាបាត ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

លទ្ធផលទាំងពីរជើងរវាង កម្ពុជា ទល់នឹង ប៉ាគីស្ថាន៖
– ជើងទី១ កម្ពុជា ០-០ ប៉ាគីស្ថាន
– ជើងទី២ ប៉ាគីស្ថាន ១-០ កម្ពុជា។

ប្រវត្តិសាស្ត្រជួបគ្នា៥លើកចុងក្រោយរវាង កម្ពុជា ទល់នឹង ប៉ាគីស្ថាន៖

  • ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៧ កម្ពុជា ១-០ ប៉ាគីស្ថាន វគ្គជម្រុះ AFC Asian Cup
  • ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ កម្ពុជា ២-០ ប៉ាគីស្ថាន វគ្គជម្រុះ World Cup ជុំទី១ ជើងទី១
  • ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ប៉ាគីស្ថាន ១-២ កម្ពុជា វគ្គជម្រុះ World Cup ជុំទី១ ជើងទី២
  • ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ កម្ពុជា ០-០ ប៉ាគីស្ថាន វគ្គជម្រុះ World Cup ជុំទី១ ជើងទី១
  • ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ប៉ាគីស្ថាន ១-០ កម្ពុជា វគ្គជម្រុះ World Cup ជុំទី១ ជើងទី២។

ស្របពេលដែលក្រុមជម្រើសជាតិសិង្ហបុរី គឺជាក្រុមអាស៊ានដំបូងគេ កក់កៅអី World Cup ទៅជុំទី២ បន្ទាប់ពីយកឈ្នះកោះហ្គាំ ក្នុងលទ្ធផលសរុប ៣-១។

ដូច្នេះក្រុមជម្រើសជាតិប៉ាគីស្ថាន​ ឡើងទៅកាន់ពូល G ដែលមានប្រទេសអារ៉ាប៊ីសាអូឌីត, ហ្ស៊កដានី និង តាជីគីស្ថាន ដែលកំពុងរង់ចាំនៅជុំទី២ នៃវគ្គជម្រុះ World Cup 2026 គ្រោងនឹងប្រកួតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤៕

Share.