យោងតាមការចុះផ្សាយរបស់ Footy Rankings កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថាក្រុមជម្រើសជាតិកម្ពុជា របូតអស់១៤ពិន្ទុនៅ FIFA Rankings ក្រោយចាញ់ប៉ាគីស្ថាន ក្នុងលទ្ធផល ១-០ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី១ នៅកីឡដ្ឋាន Jinnah Sports ទីក្រុងអ៊ីស្លាម៉ាបាត។

ពិន្ទុក្រោយចប់ការប្រកួត៖
– កម្ពុជា 931.47 (- 14.78)
– ប៉ាគីស្ថាន 864.84 (+ 14.78)

តារាងចំណាត់ថ្នាក់ FIFA Rankings៖
– កម្ពុជា លេខ 178 (- 1)
– ប៉ាគីស្ថាន លេខ 193 (+ 4)។

គួរដឹងថាក្រុមជម្រើសជាតិកម្ពុជា រងបរាជ័យក្រោមថ្វីជើងប៉ាគីស្ថាន ក្នុងលទ្ធផល ១-០ ជាលើកដំបូងក្នុងរយៈពេល ៥៦ឆ្នាំ ពោលគឺគិតចាប់តាំងពីឆ្នាំ ១៩៦៧ ដល់ឆ្នាំ២០២៣។

ប្រវត្តិសាស្ត្រជួបគ្នា៥លើកចុងក្រោយរវាង កម្ពុជា ទល់នឹង ប៉ាគីស្ថាន៖

  • ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៧ កម្ពុជា ១-០ ប៉ាគីស្ថាន វគ្គជម្រុះ AFC Asian Cup
  • ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ កម្ពុជា ២-០ ប៉ាគីស្ថាន វគ្គជម្រុះ World Cup ជុំទី១ ជើងទី១
  • ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ប៉ាគីស្ថាន ១-២ កម្ពុជា វគ្គជម្រុះ World Cup ជុំទី១ ជើងទី២
  • ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ កម្ពុជា ០-០ ប៉ាគីស្ថាន វគ្គជម្រុះ World Cup ជុំទី១ ជើងទី១
  • ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ប៉ាគីស្ថាន ១-០ កម្ពុជា វគ្គជម្រុះ World Cup ជុំទី១ ជើងទី២។

ដូច្នេះក្រុមជម្រើសជាតិប៉ាគីស្ថាន​ ឡើងទៅកាន់ពូល G ដែលមានប្រទេសអារ៉ាប៊ីសាអូឌីត, ហ្ស៊កដានី និង តាជីគីស្ថាន ដែលកំពុងរង់ចាំនៅជុំទី២ នៃវគ្គជម្រុះ World Cup 2026 គ្រោងនឹងប្រកួតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤៕

Share.