
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានយករងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០ ជំនួបមិត្តភាពអន្តរជាតិ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Suwon World Cup នៅប្រទេសកូរ៉េខាងត្បូង។
លទ្ធផលរបស់ក្រុមជម្រើសជាតិវៀតណាមក្រោមការដឹកនាំរបស់លោក Philippe Troussier នៅថ្ងៃ FIFA Day៖
- វៀតណាម ០-២ ចិន នៅកីឡដ្ឋាន Dalian Sports Center ប្រទេសចិន
- វៀតណាម ០-២ អ៊ូបេគីស្ថាន នៅកីឡដ្ឋាន Dalian Sports Center ប្រទេសចិន
- កូរ៉េខាងត្បូង ៦-០ វៀតណាម នៅកីឡដ្ឋាន Suwon World Cup ប្រទេសកូរ៉េខាងត្បូង។
ទស្សនាវីដេអូហាយឡាយ កូរ៉េខាងត្បូង ៦-០ វៀតណាម៖
ស្របពេលដែលក្រុមជម្រើសជាតិថៃ ក្រោមការដឹកនាំរបស់លោករបស់លោក Alexandré Pölking បានប្រកួតស្មើ ១-០ ជាមួយក្រុមជម្រើសជាតិអេស្តូនី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋាន A. Le Coq Arena នាទីក្រុង Tallinn នៃប្រទេសអេស្តូនី៕
ទស្សនាវីដេអូហាយឡាយ ថៃ ១-១ អេស្តូនី៖
ក្រុមជម្រើសជាតិវៀតណាម ត្រៀមវគ្គជម្រុះជុំទី២ FIFA World Cup ឆ្នាំ២០២៦ ដោយស្ថិតនៅពូល F ជាមួយក្រុមជម្រើសជាតិហ្វីលីពីន, អ៊ីរ៉ាក់ និង ឥណ្ឌូនេស៊ី ខណ:ថៃ ស្ថិតនៅពូល C ជាមួយកូរ៉េខាងត្បូង, ចិន និងសិង្ហបុរី៕
