ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) បានប្រកាសលក់ពាក្យដើម្បីជ្រើសរើសក្រុមប្រកួត ក្នុងរដូវកាលថ្មីឆ្នាំ២០២៣ ២០២៤ នេះបើយោងតាមសេចក្តីប្រកាស់របស់សហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈកម្មាធិការ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧​ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

សម្រាប់កាលបរិឆ្ឆេទលក់ពាក្យគឺចាប់ពីថ្ងៃនេះតទៅ នឹងចាប់ផ្តើមទទួលពាក្យចូលរួមប្រកួតនៅថ្ងៃទី២៣ ខែតុលា​ ហើយនឹងបិទទទួលពាក្យវិញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ តទៅ រៀងរាល់ថ្ងៃទីសៅរ៍ អាទិត្យ និងរាល់ថ្ងៃឈប់សម្រាកថ្ងៃបុណ្យជាតិ។

Share.