ពានរង្វាន់បាល់ទាត់ Merdeka Tournament ដែលសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បង្កើតឡើងសម្រាប់ក្រុមជម្រើសជាតិខ្លួនប្រកួតប្រជែង បានរកឃើញម្ចាស់ជើងឯកហើយ គឺបានទៅក្រុមតាជីគីស្ថាន។
វគ្គផ្ដាច់ព្រ័ត្រ ដែលកាត់សេចក្តីដោយលោកអាជ្ញាកណ្ដាល Hoàng Ngọc Hà ជនជាតិវៀតណាម បានធ្វើឡើងនៅរាត្រីថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ លើទីលាន Bukit Jalil National Stadium ក្នុងរាជធានីកូឡាឡាំពួរ ដោយម្ចាស់ផ្ទះម៉ាឡេស៊ី បានចាញ់តាជីគីស្ថាន ដោយលទ្ធផល ២-០ ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណ២៦,៥៥៨នាក់។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
១៣ តុលា ២០២៣ ម៉ាឡេស៊ី ៤-២ ឥណ្ឌា
វគ្គផ្ដាច់ព្រ័ត្រ
១៧ តុលា ២០២៣ ម៉ាឡេស៊ី ០-២ តាជីគីស្ថាន
Final Pesta Bola Merdeka 2023⚽️
— ASTRO ARENA (@ASTROARENA) October 17, 2023
Keputusan Separuh Masa Pertama
Malaysia 0 – 1 Tajikistan
Soirov Rustam 🇹🇯 44' pic.twitter.com/WBaXkXX26t
ពានរង្វាន់ Merdeka Tournament ឆ្នាំនេះមានក្រុមចូលរួមចំនួន៣ក្រុម ដំណើរការពីថ្ងៃទី១៣ ដល់១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងទីលាន Bukit Jalil National Stadium ទាំងអស់ ស្របពេលក្រុមប៉ាឡេស្ទីន និងលីបង់ បានដកខ្លួន។
Gol kedua Tajikistan di Final Pesta Bola Merdeka 2023
— ASTRO ARENA (@ASTROARENA) October 17, 2023
Samiev Shahrom 🇹🇯 88'#pestabolamerdeka2023 pic.twitter.com/KwHm1WDD5V
ពានរង្វាន់បាល់ទាត់ Merdeka Tournament រៀនចំបានចំនួន៤២លើកហើយ ដោយម៉ាឡេស៊ី ឈ្នះ ជើងឯកបាន១០លើក កូរ៉េខាងត្បូង ឈ្នះបាន៨លើក មីយ៉ាន់ម៉ា ឈ្នះបាន៤លើក ឥណ្ឌូណេស៊ីនិងកូរ៉េខាងត្បូង B ឈ្នះបានម្នាក់៣លើក។ ចំណែកអ៊ីរ៉ាក់ តៃវ៉ាន់ និងម៉ាឡេស៊ី U23 ឈ្នះបានម្នាក់២លើក ក្រៅពីនោះ Hong Kong League XI, វៀណាម, ម៉ារ៉ុក, Santa Catarina XI (ប្រេស៊ីល), Buenos Aires XI (អាហ្សង់ទីន), ឆេកូស្លូវ៉ាគី, Hamburger SV (អាល្លឺម៉ង់), SK Admira Wacker (អូទ្រីស), នូវែលហ្សេឡង់, អ៊ូបេគីស្ថាន, វៀតណាម U22 និងតាជីគីស្ថាន ឈ្នះបានម្នាក់១លើក។

សូមបញ្ជាក់ថាពានរង្វាន់Merdeka Tournament ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥៧ ម៉ាឡេស៊ី ក៏បានអញ្ជើញក្រុមកម្ពុជា ចូលរួមដែរ ដោយកាលនោះ ជើងឯកបានទៅហុងកុង ហើយឥណ្ឌូណេស៊ី ជាម្ចាស់ជើងឯករង និងវៀតណាម ខាងត្បូង ឈ្នះមេដាយសំរឹទ្ធិ៕
