សិល្បៈអន្តរជាតិ៖ ភាពយន្តខ្នាតធំដែលជាស្នាដៃសម្ដែងដំបូងរបស់កំពូលតារាសម្ដែងកូរ៉េ Park Seo Joon រឿង «Mavel» ត្រៀមនឹងបញ្ចាំងនៅរោងភាពយន្តនៅខែវិច្ឆិកា ខាងមុខនេះ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់លោកកំពុងតែរង់ចាំយ៉ាងអន្ទះសារ។

នៅក្នុងរឿងនេះ Park Seo Joon នឹងសម្ដែងជាតួអង្គព្រះអង្គម្ចាស់ Yan (Prince Yan)។ មកដល់ពេលនេះតួអង្គរបស់តារាកូរ៉េរូបនេះនៅមិនទាន់ត្រូវបានទម្លាយយ៉ាងជាក់លាក់នៅឡើយ ដោយគ្រាន់តែមានដំណឹងចចាមអារ៉ាមថាតួអង្គនេះ គឺជាខ្សែរាជវង្សមកពីពិភពមួយឈ្មោះ Aladna ហើយក្រុមអ្នកក្លាហាន Marvel បានទៅជួយពិភពនោះបញ្ឈប់អំពើឃោរឃៅដែលបុរសមិនអាចជ្រើសរើសដៃគូរៀបការដែលខ្លួនស្រលាញ់បាន។

គួរដឹងថា Park Seo Joon គឺជាតារាសម្ដែងរូបសង្ហា និងមានឈ្មោះល្បីល្បាញឈានមុខគេមួយរូបនៅក្នុងពិភពសិល្បៈភាពយន្តកូរ៉េ។ បុរសសង្ហារូបនេះបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈភាពយន្តភាគជាច្រើនដូចជា៖ «She Was Pretty» «Fight For My Way» «What Wrong’s with Secretary Kim» និងរឿង «Itawon Class» ជាដើម៕
ប្រភព៖ បរទេស
