
ក្រោយអស់ភារ:កិច្ចក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ត្រឹមជុំទី១ ក្រុមជម្រើសជាតិកម្ពុជា នៅសល់ពានរង្វាន់ផ្សេងមួយទៀតត្រូវប្រកួតប្រជែងគឺវគ្គជម្រុះ AFC Asian Cup 2027 (play-off round) ដែលគ្រោងនឹងចាប់ផ្តើមចន្លោះថ្ងៃទី ៥-១០ ខែកញ្ញា ឆ្នាំ២០២៤។
វគ្គជម្រុះ AFC Asian Cup 2027 (play-off round) បែងចែកជា 2 Pot៖
– Pot1 ម៉ាល់ឌីវ, កម្ពុជា, ម៉ុងហ្គោលី, ម៉ាកាវ, ឡាវ, ម៉ុងហ្គោលី
– Pot2 កោះហ្គាំ, ស្រីលង្កា, ទីម័រខាងកើត, ប៊ូតាន, ប្រ៊ុយណេ។
ដូច្នេះក្រុមជម្រើសជាតិកម្ពុជា អាចនឹងត្រូវជួបក្រុមដែលស្ថិតនៅ Pot2 មានដូចជា៖ កោះហ្គាំ, ស្រីលង្កា, ទីម័រខាងកើត, ប៊ូតាន, ប្រ៊ុយណេ។

ឆ្លងកាត់ការប្រកួតវគ្គជម្រុះបឋម World Cup ទាំង២ជើងកាលពីពេលកន្លងទៅ ក្រុមទាំង២០ បានប៉ះគ្នាយ៉ាងស្វិតស្វាញ ពេលនេះរកឃើញក្រុមចំនួន ១០ហើយដែលនឹងត្រូវឡើងទៅកាន់ជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 មានដូចជា អាហ្វហ្គានីស្ថាន, មីយ៉ាន់ម៉ា, សិង្ហបុរី, ចិនតៃវ៉ាន់, ចិនហុងកុង, ឥណ្ឌូណេស៊ី, ប៉ាគីស្ថាន, នេប៉ាល់, យេម៉ែន និងបង់ក្លាដេស។
ខាងក្រោមនេះជាពូលទាំង៩

