បន្ទាយមានជ័យ៖ ផ្លូវគ្រួសក្រហមមួយខ្សែ បានក្លាយជាផ្លូវភក់ក្រហម ចាប់ពីផ្លូវជាតិលេខ៥៦ តាមខ្លោងទ្វារវត្តរលំជ្រៃ ទៅដល់ភូមិគោកឋិន ដែរជាហេតុ ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង។

ប្រជាពលរដ្ឋបានប្រាប់ថា៖ ផ្លូវមួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ៥៦ត្រង់ចំណុចខ្លោងទ្វារវត្តរលំជ្រៃដល់ភូមិគោកឋិនដែលមានប្រវែងជាង៥ពាន់ម៉ែត្រដែលជាប្រភេទផ្លូវគ្រួសក្រហមត្រូវបានរងការខូចខាតដែលប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរទៅមក និងសិស្សានុសិស្សទៅសិក្សានិងដឹកកសិផលដែលជួបការលំបាករយៈពេល២ទៅ៣ឆ្នាំមកហើយមានក្រឡុកៗពិតជាលំបាក។

ប្រជាពលរដ្ឋបានសំណូមពរសុំឱ្យអភិបាលស្រុកថ្មពួក និងអភិបាលខេត្តបន្ទាយមានជ័យ ជួយពិចារណាធ្វើការជួសជុល ឬកសាងផង។ ព្រោះប្រជាពលរដ្ឋ ក៏ដូចជាសិក្សានុសិស្សទៅសិក្សាពិតជាលំបាកទៅមកណាស់​ ហើយប្រជាកសិករដែលដឹកកសិផលទៅមក ផ្លូវនេះជាផ្លូវដែលតភ្ជាប់ពីស្រុកថ្មពួក ទៅស្រុកស្វាយចេកនិងស្រុកភ្នំស្រុក។


លោក អែម សុខា អភិបាលស្រុកថ្មពួកបានប្រាប់ថា៖ ផ្លូវ១ខ្សែប្រវែងជាង៥ពាន់ម៉ែត្រក្នុងស្រុកថ្មពួកពីចំណុចខ្លោងទ្វាវត្តរលំជ្រៃទៅដល់ភូមិគោកកឋិននោះពិតជារងការខូចខាតពិតម៉ែននៅរដូវវស្សានេះផ្លូវនេះជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តបន្ទាយមានជ័យ ហើយលោកទៅជួបពិភាក្សាជាមួយខាងមន្ទីរជំនាញតើជួសជុល រឺកសាងនៅពេលណា ព្រោះឃើញជាក់ស្តែងហើយផ្លូវបានរងការខូចខាតជាចម្រុកនៅរដូវវស្សាជួបការលំបាកដល់ប្រជាពលរដ្ឋទៅមក។


លោកបានបញ្ជាក់ថា ផ្លូវ១ខ្សែនេះមិនទាន់បានដឹងជួសជុល រឺកសាងនៅពេលណានោះទេអាចកសាងជាផ្លូវបេតុ រឺយ៉ាងក៏មិនទាន់បានដឹងដែរអ្វីដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានចង់បានផ្លូវយូរអង្វែងនោះជាផ្លូវបេតុងសម្រាប់ប្រជាពលរដ្ឋទៅមកបានស្រួលនិងយូរអង្វែងដល់កូនចៅជំនាន់ក្រោយបានប្រើប្រាស់៕

អត្ថបទ៖ ប៉ោយប៉ែត

Share.