សិល្បៈជាតិ៖ ស្រីស្អាត សំណាង អេលីណា កំពុងតែមមាញឹកយ៉ាងខ្លាំងនៅក្នុងការត្រៀមខ្លួនប្រកួតប្រជែងដណ្ដើមមកុដជូនជាតិនៅក្នុងការប្រកួត Miss International 2023 នាប្រទេសជប៉ុន។ យ៉ាងណាមិញមានអ្នកសង្កេតឃើញថា សំណាង អេលីណា ដូចជាមិនមានស្លៀកឈុតបែប សិចស៊ី បញ្ចេញសាច់ខ្ចីបង្អួតភ្នែកសាធារណជនទាល់តែសោះ។ ចំពោះរឿងនេះ ត្រូវបានអ្នកតាមដាន ពិសេសផេកគាំទ្រកម្មវិធីប្រកួតសម្រស់ដូចជា Universe Pageant បកស្រាយដូចថា៖



«មាន Fan សួរ Admin ថាមិចបាន Alyna Somnang

បន្ទាប់ពីការឆ្លើយតបពីអេដមីនផេក Universe Pageant រួចធ្វើឱ្យអ្នកដែលមានចម្ងល់ចំពោះរឿងនេះបានយល់ច្បាស់ពីលក្ខន្តិកៈ និងអស់មន្ទិលសង្ស័យជាបន្តទៀត។ បងប្អូនដែលស្រលាញ់និងគាំទ្របេក្ខនារីតំណាងឱ្យប្រទេសកម្ពុជា សូមកុំភ្លេចបោះឆ្នោតគាំទ្របេក្ខនារីរូបនេះ ដើម្បីឱ្យ សំណាង អេលីណា បានចូលទៅកាន់វគ្គ Top (កំពូល)ណាមួយនៃកម្មវិធីនេះ


គួរដឹងថាកម្មវិធី Miss International 2023 លើកទី ៦១ នឹងប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ នាកីឡដ្ឋានកាយសម្ព័ន្ធជាតិ Yoyogi Shibuya ទីក្រុង Tokyo៕
