
ក្លិបបាល់ទាត់ Al Nassr ក្រោមការដឹកនាំរបស់លោក Luís Castro បានយកឈ្នះ Damac ក្នុងលទ្ធផល ២-១ សប្តាហ៍ទី១០ នៃលីគកំពូល Saudi Pro League រដូវកាល ២០២៣-២៤ របស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីរាត្រីថ្ងៃទី២១ ឈានចូលព្រឹកថ្ងៃទី២២ ខែសីហា នៅកីឡដ្ឋាន Prince Abdullah bin Jalawi។
២គ្រាប់របស់ Al Nassr ស៊ុតបញ្ចូលទីដោយ Cristiano Ronaldo នៅនាទី ៥៦’ និង Talisca នៅនាទី ៥២’ ខណ:១គ្រាប់របស់ Damac ស៊ុតដោយ Georges-Kévin N’Koudou នៅនាទី ៤៥+២’។
នេះគឺជាទី២៥ របស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ក្នុងការបង្ហាញខ្លួនឱ្យក្រុមបាល់ទាត់ Al Nassr ២៥លើក នៅលីគកំពូល Saudi Pro League៕
ទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖
