បន្ទាប់ពីទទួលបានជោគជ័យដោយមានការគាំទ្រច្រើនពីសំណាក់អ្នកទស្សនានៅក្នុងវគ្គទី១ ស្នាដៃភាពយន្ត «ត្រលប់វគ្គ២» ពីអ្នកនាង មាស សុខសោភា បានត្រលប់មកបម្រើអារម្មណ៍អ្នកគាំទ្រដូចឈ្មោះ ប៉ុន្តែមកលើកនេះ កាន់តែស៊ីជម្រៅ និង ចាក់ដោតជាងមុន។

អ្នកគាំទ្រហាក់មានការងឿងឆ្ងល់ដែលវគ្គនេះមានចេញនូវតួអង្គថ្មីម្នាក់ទៀតដែលមានរូបរាងនិងមុខមាត់ដូចទៅនឹងតួប្រុសចាស់ក្នុងវគ្គទី១ ប៉ុន្តែមនុស្សទាំងពីរនាក់ជាមនុស្សពីរផ្សេងពីគ្នា។ នៅក្នុងក្រុមតេឡេក្រាមរបស់អ្នកគាំទ្រផលិតកម្មរាម អ្នកគាំទ្របានកើតសរសើរខ្ពស់ចំពោះអ្នកនិពន្ធនិងក្រុមផលិតដែលបានប្រើប្រាស់វិធីសាស្ត្រ «សន្ទេហវិធី» ដែលធ្វើឱ្យសាច់រឿងកាន់តែប្លែកនិងគួរឱ្យចាប់អារម្មណ៍ខ្លាំងឡើង។

មិនទុកឱ្យអ្នកគាំទ្រឆ្ងល់យូរ Admin បានចេញមកស្រាយចម្ងល់ដល់អ្នកទស្សនាថាតួអង្គឌួង តាមពិត គឺជាមនុស្សម្នាក់ផ្សេងទៀត តែកាលពីជាតិមុនរបស់ដួងគេគឺជាដាំ មនុស្សម្នាក់ ដែលត្រូវគេចាក់សម្លាប់ព្រោះដឹងរឿងជំនួញទុច្ចរិតខុសច្បាប់គ្រួសាររបស់ ឃុន ខេមរា។ អាចថាជានិស្ស័យឬជាបុព្វេសន្និវាសធ្វើឱ្យ ព្រលឹងរបស់គេ បានបង្ហាញខ្លួនក្នុងការចងចាំដ៏អាថ៌កំបាំងមួយរបស់តួអង្គមាស សុខសោភា ហើយធ្វើអោយមាស សុខសោភា ស្មានថាគេជាមនុស្សពិត តែតាមការពិត គ្រប់យ៉ាងគ្រាន់តែជាការស្រមៃមួយប៉ុណ្ណោះ។
សូមបញ្ជាក់ថាភាពយន្តខ្លី «Official Short Film» រឿងត្រលប់វគ្គ២របស់ផលិតកម្មរាមដែលរួមសម្ដែងដោយ អ្នកនាង មាស សុខសោភា និង លោក ចនស័ក្ដិ ដែលជាតារាសម្ដែងនិងតារាម៉ូដែលខ្មែរទទួលបានគាំទ្រច្រើនភាពយន្តខ្លីនេះបានផុសកាលពី
ថ្ងៃសុក្រម្សិលមិញ គិតមកទល់នឹងរសៀលថ្ងៃសៅរ៍ទី ១០ ខែមេសា នេះមានចំនួនទស្សនា ៤៩K ហើយលើឆាណែលយូធូប ផលិតកម្មរាម៕