បាត់ដំបង÷ សត្វគោចំនួន៤ក្បាលបានងាប់ភ្លាមៗ ដោយសារ រន្ទះបាញ់ត្រូវពេលដែលម្ចាស់ចងឱ្យស៊ីស្មៅលើ ដីវាលនារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចគ្រឹះខ្លុង ក្នុងភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ម្ចាស់សត្វគោទាំង៤ក្បាលមានឈ្មោះស៊ឹម សាលឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងក្រុមទី១៣ ភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់។

តាមពលរដ្ឋដបានឱ្យដឹងថា មុនពេលកើតហេតុម្ចាស់គោខាងលើបានដឹកគោទៅចងដើម្បីស៊ីស្មៅនៅទីវាលចុងភូមិ លុះពេលរសៀលមេឃក៏ប្រែខ្មៅហើយធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ និងរន្ទះស្រាប់តែបាញ់ស្រោចមកលើសត្វទាំង៤ក្បាលបណ្តាលងាប់ភ្លាមៗតែម្តង៕

អត្ថបទ៖ ដំបងក្រញូង

Share.