សិល្បៈជាតិ៖ តារាសម្ដែងស្រីឈានមុខរបស់កម្ពុជាកញ្ញា ស៊ីន យូប៊ីន មួយរយៈចុងក្រោយនេះបានកំពុងតែធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិចាប់អារម្មណ៍លើប្រទេសកម្ពុជាកាន់តែខ្លាំង ព្រោះតែវត្តមានរបស់កញ្ញានៅក្នុងកម្មវិធី Fashion លំដាប់ពិភពលោក មានភាពលេចធ្លោ មិនចាញ់តារាបរទេសប៉ុន្មាននោះឡើយ។
តួឯកស្រីពីភាពយន្ត «បណ្ដាសារនាងរាត្រី» បានមានវត្តមានកិត្តិយសចូលរួមនៅក្នុងកម្មវិធី Calvinklein នៅទីក្រុង តូក្យូ ប្រទេស ជប៉ុន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។ កម្មវិធីរបស់ម៉ាកយីហោធំលំដាប់ពិភពលោកនេះ ក៏មានការចូលរួមពីបណ្ដាតារាសិល្បៈល្បីៗ K-pop ដោយក្នុងនោះក៏មានវត្តមាន JungKook សមាជិក BTS ផងដែរ។



នេះគឺជាលើកទីពីរហើយ សម្រាប់តារាសម្ដែងល្បីកម្ពុជា ស៊ីន យូប៊ីន បានជួបជាមួយនឹង Jungkook នៅក្នុងកម្មវិធីរបស់ម៉ាកយីហោល្បីៗកម្រិតពិភពលោកដូច្នេះ។ មែនទែនទៅអ្នកគាំទ្រកញ្ញា ស៊ីន យូប៊ីន ពិតជារីករាយខ្លាំងចំពោះសមិទ្ធផលជាច្រើនដែលតារាស្រីរូបនេះសម្រេចបាន ព្រោះកាលពីដើមខែស្រីស្អាតរូបនេះក៏ទើបនឹងបណ្ដើរដៃគូសម្ដែងភាពយន្តខ្នាតធំរបស់ខ្លួនគឺលោក Paing Takhon តារាសម្ដែងមីយ៉ាន់ម៉ា ទៅទទួលពានរង្វាន់នាប្រទេសសិង្ហបុរី។
