ក្លិបបាល់ទាត់ Kaya F.C.–Iloilo ក្រោមការដឹកនាំរបស់លោក Colum Curits បានយកឈ្នះ Stallion Laguna ក្នុងលទ្ធផល ២-១ នៃពានរង្វាន់ Copa Paulino Alcantara (PFL Cup) ឆ្នាំ២០២៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ជើងទី១៖

  • Kaya F.C.–Iloilo ២-១ Stallion Laguna F.C.
  • Dynamic Herb Ceb ០-១ Davao Aguilas។

កម្មវិធីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ជើងទី២៖

  • ថ្ងៃទី៤ ខែវិច្ឆិកា Stallion Laguna F.C. vs Kaya F.C.–Iloilo
  • ថ្ងៃទី៤ ខែវិច្ឆិកា Davao Aguilas vs Dynamic Herb Ceb។

៥ប្រកួតរបស់ក្រុម Kaya F.C.–Iloilo វគ្គជម្រុះក្នុងពូល A ក្រោមការដឹកនាំរបស់លោក Colum Curits ស៊ុតបញ្ចូលទីសរុប ៣៧គ្រាប់ ខណ:របូតវិញតែ២គ្រាប់ប៉ុណ្ណោះជាមួយលទ្ធផលដូចខាងក្រោម៖

  1. Kaya F.C.–Iloilo ៧-០ Meralco Sparks
  2. Kaya F.C.–Iloilo ១១-០ Don Bosco Garelli F.C
  3. Kaya F.C.–Iloilo ៩-១ Philippine Air Force F.C
  4. Kaya F.C.–Iloilo ៨-០ CF Manila
  5. Kaya F.C.–Iloilo ២-១ Stallion Laguna F.C.។

លោក Colum Curits ត្រូវបានក្លិបបាល់ទាត់ Kaya F.C.–Iloilo សមាជិកលីគកំពូលហ្វីលីពីន (Philippines Football League) តែងតាំងជាគ្រូបង្គោល កាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ជំនួសកៅអីលោក Graham Harvey។

លោក Colum Curtis ជនជាតិអៀរឡង់ ធ្លាប់​ចូលរួមជាមួយក្រុមវិសាខា កាលពីដើមរដូវកាលឆ្នាំ២០២០ ដោយជួយឲ្យក្រុមមួយនេះឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន៕

Share.