សិល្បៈអន្តរជាតិ៖ វីរៈសិល្បៈករឈានមុខប្រទេសថៃ លោក Bird Thongchai បានចេញមកទម្លាយគន្លឹះថែរក្សាសម្រស់ឱ្យនៅតែក្មេងជាងវ័យទោះជាពេលនេះអាយុក្បែរ៧០ប្លាយ ដោយគ្មានតែប្រើប្រាស់វិធីងាយៗ មិនញ៉ាំសាច់អាំងបែបថៃ និង ស៊ុបសាច់អាំងបែបកូរ៉េ។

លោក «Bird Thongchai» តារាចម្រៀងចាស់វស្សាដែលនៅតែរក្សាបាននូវប្រជាប្រិយភាពក្នុងចង្កោមអ្នកនិយមស្ដាប់បទចម្រៀងថៃ កំពុងហ្វឹកហាត់និងសមយ៉ាងខ្លាំងដើម្បីការប្រគំតន្ត្រីថ្មីរបស់ខ្លួន «Concert BABB BIRD BIRD SHOW» ដោយក្នុងមួយថ្ងៃត្រូវចាយពេលវេលាហាត់មិនក្រោម៦ម៉ោងនោះឡើយ។ ក្នុងឱកាសជួបជាមួយនឹងអ្នកកាសែត ម្ចាស់បទ «Too Much,So Much,Very Much» រូបនេះបានលាតត្រដាងថាខ្លួនសឹងតែមិនចង់ជឿថាអាយុជិត៧០ឆ្នាំទៅហើយ នៅអាចមានការប្រគំតន្ត្រីផ្ទាល់ខ្លួនប៉ុន្តែអាស្រ័យដោយសារមានការគាំទ្រពីអ្នកគាំទ្រច្រើនទើបអាចមានព្រឹត្តិការណ៍បែបនេះកើតឡើងបាន។

យ៉ាងណាមិញ លោកក៏បានបង្ហើបឱ្យដឹងដែរថាមិត្តភក្តិ និងសាច់ញាតិបានក្រើនរំលឹកដល់ខ្លួនដែរឱ្យប្រយ័ត្នផង មួយវិញទៀតតារារៀមច្បងរូបនេះថែមទាំងបង្ហើបគន្លឹះថែរក្សាសុខភាពក្នុងវ័យជិតពាក់កណ្ដាល ៧០ឆ្នាំ ថាគួរធ្វើបែបណា ដោយលោកលើកឡើងថា «គេងឱ្យបានច្រើន ជាពិសេសលោកមិនដែលទទួលសាច់ជ្រូកអាំងបែបថៃ ស៊ុបសាច់អាំងបែបកូរ៉េ និងចិន ប៉ុន្តែលោកញ៉ាំគ្រឿងសមុទ្រក្រឡុក»

គួរដឹងថាតារាចម្រៀងរូបនេះ មានវ័យ៦៤ឆ្នាំ លោកកើតនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ១៩៥៨ គឺជាតារាចម្រៀងនិងតារាសម្ដែងក្នុងផលិតកម្ម GMM Grammy ៕
ប្រភព៖ mgronline.com
