ភ្នំពេញ៖ ភ្លៀងធ្លាក់ជាច្រើនម៉ោង លាយឡំខ្យល់កន្រ្តាក់បក់បោកដើមស្វាយមួយដើមរលំសង្កត់លើខ្សែរភ្លើងបណ្ដាលឱ្យបាក់ខូចខាតបង្គោលភ្លើងសុីម៉ង់ចំនួន៣ដើម នឹងបង្គោលដែក១ដើម ដាច់ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវសំណាងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការបាក់រលំដើមស្វាយកើតឡើង កាលវេលាយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមពលរដ្ឋបានឱ្យដឹងថា ខណ:មេឃកំពុងភ្លៀងនៅពេលយប់ លាយឡំផ្គរ ខ្យល់កន្រ្តាក់ បានបក់បោកដើមស្វាយដ៏ធំមួយដើមនៅក្នុងរបងផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យរលំសង្កត់ទៅលើខ្សែរភ្លើងទាញបាក់បង្គោលភ្លើងចំនួន៤ដើម ដាច់ខ្សែរភ្លើងធ្លាក់រាយប៉ាយពេញផ្លូវ និងធ្វើឱ្យផ្ទះប្រជាពលរដ្ឋបានដាច់ភ្លើងប្រើប្រាស់ លុះព្រឹកឡើងទើបកម្លាំងរបស់សាលារាជធានី បានចុះមកកាត់ដើមឈើចេញពីផ្លូវ សហការជាមួយមន្រ្តីអគ្គីសនីធ្វើការដាំបង្គោលភ្លើងសុីម៉ង់ជាថ្មី ដើម្បីតបណ្ដាញភ្លើងឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ជាថ្មីឡើងវិញ៕

អត្ថបទ៖ សេង សាវី

Share.