ក្រុមហ៊ុន Cambodian Premier League បាន​ចេញ​ផ្សាយ​ពី​កាលបរិច្ឆេទនៃការផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិ លើកទី២ (Transfer Window 2) សម្រាប់ តាមប្រព័ន្ធអនឡាញ (FIFA TMS and FIFA CONNECT) ដែល​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​នេះ។

ខ្លឹមសារ​សង្ខេប​នៅ​លើ​សេចក្តី​ជូនដំណឹង​បញ្ជាក់​ថា​ទីផ្សារដោះដូរកីឡាករលើកទី២ នឹងបើកទ្វារនៅថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ ហើយបិទទៅវិញថ្ងៃទី១១ ខែធ្នូ ២០២៣ ដោយ​ក្នុងនោះ​ក្លិប​ជា​សមាជិក​អាច​បន្ថែម​កីឡាករ​ក្នុង​ក្រុម​ខ្លួន​បាន​៖
– កីឡាករជាតិ ៦រូប
– កីឡាករអន្តរជាតិ ៣រូប។

ជាមួយគ្នានេះ ចំពោះកីឡាករដែលផ្ទេររួចរាល់នៅក្នុងប្រព័ន្ធ ហើយបំពេញឯកសារគ្រប់ចំនួនផ្ញើមកក្រុម ហ៊ុន Cambodian Premier League រយៈពេល៥ថ្ងៃបន្ទាប់ កីឡាកររូបនោះអាចចូលរួមការប្រកួតបាន។

ខាងក្រោមនេះគឺជាការប្រកួតចុងក្រោយ មុនបញ្ចប់ជុំទី១៖

តារាងចំណាត់ថ្នាក់ Cambodian Premier League គិតត្រឹមសប្តាហ៍ទី៩៖

Share.