
ក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ បានប្រកាសអំពាវនាវសារជាថ្មីម្តងទៀតដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័ន-អង្គភាព និងសប្បុរសជនទាំងអស់ មេត្តាជួយចូលរួមឧបត្ថម្ភគាំទ្រជាថវិកាដល់ ក្រុមបាល់ទាត់សម្រាប់ដោះស្រាយបញ្ហាខ្វះខាតសម្រាប់ការចំណាយ ក្នុងការរៀបចំចេញដំណើរទៅប្រកួត ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ឆ្នាំ២០២៣-២០២៤(ថ្នាក់ខេត្ត) វគ្គ៨ក្រុមចុងក្រោយជើងទី១។
ក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ នឹងត្រូវចេញដំណើរទៅប្រកួតជាមួយក្លឹបបាល់ទាត់ឈើតុំ (ខេត្តពោធិ៍សាត់) នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤(ថ្នាក់ខេត្ត) វគ្គ៨ក្រុមចុងក្រោយជើងទី១ ក្លិបសង្ឃឹមថា នឹងអាចនាំយកជ័យជំនៈត្រលប់មកវិញ។
បើបងប្អូនសប្បុរសជនទាំងអស់ចង់ចូលរួមឧបត្ថម្ភដល់ពួកយើងអាចទាក់ទងតាមរយៈលេខទូរស័ព្ទ និងលេខគណនីខាងក្រោម៖
– Tel: 070995565/012914940
– ABA: VEN VOUNGPISETH
– 070995565 (KHMER)
– 012914940 (USD)

ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នឹងប្រកួតចំនួនពីរជើង ដោយការប្រកួតជើងទី១នឹងប្រកួតនៅថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ចិការ ឆ្នាំ២០២៣ ខណៈជើងទី២ នឹងប្រកួតនៅថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ចិការ ឆ្នាំ២០២៣។

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង១ពូលមាន ៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

