
ឆ្លងកាត់ ៨០ប្រកួតកន្លងមក នៃពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ ក្នុងនោះក្រុមទាំងអស់ ស៊ុបញ្ចូលទីគ្នាសរុបកើនដល់ ១៣៥គ្រាប់ ខណ:មានកីឡាករ៣រូបបានបង្កើតកំហុសធ្វើឲ្យមានគ្រាប់បាល់ចូលទីខ្លួនឯង (Own Goal) ចំនួន ៣គ្រាប់។
ក្នុងនោះ សឿត បារាំង គឺជាកីឡាករទី៣ ដែលបង្កើតកំហុសគ្រាប់បាល់ Own Goal បន្ទាប់ពីកីឡាករ Bektur Amangeldiev និងកីឡាករ Chern Jinryeong បញ្ចប់សប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា។
កីឡាករ Bektur Amangeldiev សញ្ជាតិកៀហ្ស៊ីស៊ីស្ថាន របស់ណាហ្គាវើលដ៍ Own Goal នៅនាទី៤៤ ក្នុងជំនួបសប្ដាហ៍ទី២ ចាញ់វិសាខា ៤-១

កីឡាករ Chern Jinryeong សញ្ជាតិកូរ៉េខាងត្បូង របស់ អាយ អេស អាយ ដង្កោរសែនជ័យ Own Goal នៅនាទី៣០ ក្នុងជំនួបសប្ដាហ៍ទី៤ ចាញ់ព្រះខ័នរាជស្វាយរៀង ២-១

កីឡាករ សឿត បារាំង របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន Own Goal នៅនាទី៦៨ ក្នុងជំនួបសប្ដាហ៍ទី៨ ឈ្នះព្រៃវែង ២-១

ព្រះខ័នរាជស្វាយរៀង រកបាន ២០គ្រាប់, បឹងកេត រកបាន ១៩គ្រាប់, ព្រៃវែង រកបាន ១៨គ្រាប់, ភ្នំពេញក្រោន រកបាន ១៨គ្រាប់, វិសាខា រកបាន ១៦គ្រាប់, ណាហ្គាវើលដ៍ រកបាន ១៣គ្រាប់, កងយោធពលខេមរភូមិន្ទ រកបាន ១២គ្រាប់, អាយ អេស អាយ ដង្កោរសែនជ័យ រកបាន ៨គ្រាប់, អង្គរថាយហ្គឺរ រកបាន ៧គ្រាប់, គិរីវង់សុខសែនជ័យ រកបាន ៤គ្រាប់។
ខណ:កីឡាករ MARCUS WARREN HABER របស់ព្រះខ័នរាជស្វាយរៀង គឺជាកីឡាករដែលជាប់ក្នុងតំណែងរកគ្រាប់បាល់បានច្រើនជាងគេរហូតដល់ ១២គ្រាប់សប្ដាហ៍ទី៨។ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz កំពុងឈរកំពូលតារាង ៨ប្រកួត ឈ្នះទាំង ៨ ស៊ុតបញ្ចូលទីគូប្រកួតបាន ២០គ្រាប់ របូត ៨គ្រាប់ មាន ២៤ពិន្ទុពេញ៕

