ថ្ងៃ​ទី​២៦ ខែ​តុលា​ ឆ្នាំ​២០២៣ ក្រុម​កីឡា​បាល់​ទះ​អង្គុយ​កម្ពុជា​និង​ធ្វើ​ការ​ប្រកួត ទល់​នឹង​ក្រុម​បាល់​ទះអង្គុយជប៉ុន ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ប៉ារ៉ាហ្គេម​លើកទី​ទី​៤​ នៅ​ទីក្រុង​ហាន់​ចូវ​ប្រទេស​ចិន​ នៅ​វេលា​ម៉ោង​១០:៣០នាទី ព្រឹក ម៉ោង​នៅ​ប្រទេស​ចិន​ ត្រូវ​ជា​ម៉ោង​៩:៣០​នាទីព្រឹក ម៉ោង​នៅ​ប្រទេស​កម្ពុជា។

លទ្ធផល​ប្រកួត​កន្លង​មក​របស់​ក្រុម​បាល់ទះ​អង្គុយ​កម្ពុជា មាន​ដូច​ខាង​ក្រោម៖

ប្រកួត​ថ្ងៃទី១៖ ចាញ់​​ក្រុម​បាល់ទះ​អង្គុយកាហ្សាក់ស្ថាន ក្នុង​លទ្ធផល ៣សិតទល់និង០ (២៥-១២, ២៥-២២, ២៥-១៦)

ប្រកួត​ថ្ងៃទី២៖ ឈ្នះ​ក្រុម​បាល់ទះអង្គុយថៃ ក្នុង​លទ្ធផល ៣សិតទល់និង១ (២៥-១៩, ២៥-១៦, ២១-២៥, ២៥-២០)

ប្រកួត​ថ្ងៃទី៣៖ ចាញ់ក្រុម​បាល់ទះអង្គុយអ៊ីរ៉ង់ ក្នុង​លទ្ធផល ៣សិតទល់និង០ (២៥-១៤, ២៥-១៩, ២៥-១៥)

ដោយឡែក​សម្រាប់​នៅ​ថ្ងៃទី២៦ តុលា ក្រុម​បាល់ទះអង្គុយកម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​បាល់​ទះ​អង្គុយ​ជប៉ុន ម៉ោង១០:៣០នាទីព្រឹក​នេះ ខណ:ក្រុម​បាល់ទះអង្គុយមីយ៉ាន់​ម៉ា ជួប ក្រុម​បាល់ទះអង្គុយថៃ ក្រុម​ដែល​ឈ្នះ នឹង​ជួប​គ្នា​ដណ្ដើម​យក​ចំណាត់​ថ្នាក់លេខ៥។ ការប្រកួត​ធ្វើ​ឡើង​នៅសាល Linping Sports Centre Gymnasium ក្នុងព្រឹត្តិការណ៍ Asian Para Games លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន។

បញ្ជាក់៖ ម៉ោង​នៅ​ទីក្រុង Hangzhou ប្រទេសចិន លឿនជាងកម្ពុជា ១ម៉ោង

ព្រឹត្តិការណ៍ Asian Para Games លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន មាន​ចំនួន ២២ប្រភេទ​កីឡា ស្មើនឹង ៥៦៦វិញ្ញាសា ដាក់ឲ្យ​បណ្តា​ប្រទេស​ក្នុងទ្វីប​អាស៊ី​ប្រជែង​មេដាយ ខណ:ការ​ប្រកួត​បាន​​ចាប់​ផ្ដើមកាល​ពី​ថ្ងៃទី១៩ គ្រោង​នឹង​បញ្ចប់​នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣៕


Share.