ភ្នំពេញ÷បុរសម្នាក់បានយកខ្សែអង្រឹងចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨:២០នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវបេតុ ក្នុងភូមិតាក្ដេរ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឃុន ចន្ទ័ប៊ុនរឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅនឹងធ្វើក្បែរកន្លែងកើតហេតុ នឹងមានស្រុកកំណើតឯស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

បើតាមប្រភពពីភរិយា សពជនរងគ្រោះបានឱ្យដឹងថា នៅមុនកើតហេតុខ្លួននឹងស្វាមី ដែលជាកម្មកររោងចក្របានចេញពីធ្វើការ តាំងពីម៉ោង៤រសៀលមកម្លេះ រួចក៏បានមកសម្រាកក្នុងបន្ទប់ជួលជាន់ទី២ដូចសព្វមួយដង លុះនៅវេលាម៉ោង៥:៣០នាទី ប្ដីក៏បានដេញខ្លួនឱ្យទៅទិញស៊ុបគោយកមកហូប ខ្លួនក៏បានទៅទិញ នឹងត្រឡប់មកវិញនៅ៨:២០នាទី បើកទ្វាបន្ទប់ក៏ឃើញប្ដីចងករនឹងខ្សែរអង្រឹងនៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ដោយមិនដឹងមូលហេតុ ខ្លួនក៏ស្រែកឆោឡូឡើងបង្ករការភ្ញាក់ផ្អើល ដល់អ្នកជិតខាងរាយការទៅកាន់សមត្ថកិច្ចមូលដ្ឋាន ចុះមកអត្តរាគមន៍។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានរាយការណ៍ទៅកាន់សមត្ថ កិច្ចជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននរគបាលក្រុងភ្នំពេញ ចុះមកធ្វើកកោសល្យវិច្ច័យ លើសពជនរងគ្រោះ ថាពិតជាចងករធ្វើអត្តឃាតពិប្រាដកមែន រួចសពបានប្រគលជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តស្វាយរៀង៕

អត្ថបទ៖ ត្រយង តូច

Share.