សាលាបាល់ទាត់បឹងកេត នៅ​រសៀល​ថ្ងៃទី២៦ ខែតុលានេះ បាន​ប្រកាស​ពី​ការ​បញ្ជូល​ក្រុម​យុវជន​អាយុក្រោម ១២​ឆ្នាំ​របស់​ខ្លួន ដើម្បី​ទៅចូលរួម​ក្នុងការប្រកួតពានរង្វាន់អន្តរជាតិ JSE INTERNATIONAL FOOTBALL FESTIVAL នៅខេត្តឈៀងម៉ៃ ប្រទេសថៃ។

ប្រកួតពានរង្វាន់អន្តរជាតិ JSE INTERNATIONAL FOOTBALL FESTIVAL នេះ​ដែរ​ក៏​មាន​​ការ​ចូល​រួម​ពី​បណ្ដាល​ប្រទេស​ចំនួន ៦ផ្សេងទៀត​មាន​ដូច​ជា ថៃ, សិង្ហបុរី, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, កូរ៉េខាង​ត្បូង និងឡាវ ដោយ​ការ​ប្រកួត នឹង​ចាប់​ផ្ដើម​ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣៕

Share.