ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមខ្លាំងអូស្រ្តាលី Macarthur FC ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក) ប្រកួតទី៣ នៅយប់ថ្ងៃទី២៦ ខែតុលា វគ្គជម្រុះ ឡើង​ឈរ​កំពូល​តារាង​ពូល F នៃ​ពាន​រង្វាន់ AFC Cup 2023/24។

ជុំវិញ​លទ្ធផល​នេះលោក Oleg Starynskyi ក្នុងការបង្កើតប្រវត្តិសាស្រ្តថ្មីយកឈ្នះក្លិបមកពីអូស្ត្រាលី Macarthur FC៖ «វាគឺ​ជា​ការ​ឈាន​ទៅមុខដ៏សំខាន់សម្រាប់បាល់ទាត់កម្ពុជា ដែល​ឲ្យ​យើង​យល់​ថា​យើង​អាច​ប្រជែង នឹង​លេង​បាន​ជាមួយពួកគេ។ ខ្ញុំសង្ឃឹមថាជ័យជម្នះនេះ​នឹងធ្វើឲ្យ​យើង​មានភាព​ជឿជាក់​ដើម្បី​ទទួល​បាន​សមិទ្ធផល​បន្ថែមទៀតនាពេលខាងមុខ។ យើងលេង​បាល់ទាត់​តាម​របៀ​បរបស់​យើង ជា​មួយ​នឹង​ជំនឿចិត្ត»។

គ្រូបង្វឹករូបនេះបន្តថា៖ «ការការពារ និងការវាយបកមិនមែនជាអ្វីដែលយើងចូលចិត្តនោះទេ ដូច្នេះ​ខ្ញុំពិតជាសសើរកីឡាករទាំងអស់ ដែលខំប្រឹងក្នុងការធ្វើការងារដ៏អស្ចារ្យនេះ។ យើង​បាន​លេង​ដោយ​ភាពជឿជាក់ ខ្ញុំបានប្រាប់កីឡាករថាត្រូវបន្តដាក់សម្ពាធទៅកាន់ Macarthur ព្រោះ​នេះ​គឺ​ជា​ការ​ប្រកួតក្នុងដីរបស់យើង ពួកគេក៏មានសម្ពាធ ហើយយើងក៏កំពុងតែគ្រប់គ្រងការប្រកួតផងដែរ។ ការប្រកួតជាមួយ Macarthur នៅអូស្រ្តាលីវានឹងជាការប្រកួតដែលពិបាកខ្លាំងសម្រាប់យើង ហើយ​នេះ​គឺ​ជាការសាកល្បងដ៏ពិតប្រាកដមួយ។ យើង​នឹង​បន្ត​លេង​ដោយ​ភាព​ជឿ​ជាក់​គ្រប់​ការ​ប្រកួត​ប្រជែងទាំងអស់»។

ដោយឡេក​សម្រាប់​លោក Mile Sterjovski ក្លិបបាល់ទាត់ Macarthur FC បាន​និយាយ​ថា៖ «យើង​ដឹង​ហើយ​ថានេះ​គឺ​ជា​ការ​ប្រកួត​ដ៏​ពិបាក់សម្រាប់​យើង​ ហើយ​ពួក​គេ​គឺ​ជា​ក្រុម​មួយ​ដ៏​ល្អ និងពិត​ជា​ស័ក្តិសមទទួល​បាន​ជ័យ​ជម្នះ​នេះ​។ ពួក​គេ​ធ្វើ​បាន​ល្អ​ជុំ​ការ​បោះ​បាល់​ពី​ក្រោយ​ខ្នង​ខ្សែការពារ រួម​ជា​មួយ​ចលនា​នៃ​ការ​លេង​នៅ​លើ​ទីលាន​នេះ​គឺ​ជា​ភាព​ខ្លាំង​របស់​បួក​គេ»។

​គ្រូ Macarthur បាន​បន្ថែម​ថា៖ «ជា​ការ​ពិត​ណាស់​យើង​ពិត​ជា​រីករាយ​ជា​មួយ​និង​ការ​ទទួល​របស់​ម្ចាស់​ផ្ទះ​ យើង​មក​ទី​នេះ​ដើម្បី​លេង​បាល់​ទាត់​ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខក​ចិត្ត​និង​ទម្រង​លេង​របស់​ក្រុម​ខ្ញុំ​ផង​ដែរ​ ព្រោះ​ថា​យើង​ធ្វើ​ដំណើរ​មក​វែង​ឆ្ងាយ​ អាកាសធាតុ​ក៏​អាច​មាន​ផល​ប៉ះ​ពាល់​បន្តិ​បន្តួច​ដែរ។ ជុំវិញ​ទីលាន និង​អ្នក​គាំទ្រ​ពួក​យើង​មិន​អាច​និយាយ​បាន ដោយ​យើង​បាន​ត្រៀម​ខ្លួន​ប្រកួត​ជា​មួយ​មនុស្ស​ដ៏​ច្រើន​នៅ​លើ​ទីលាន អ្វី​ដែល​ខក​ចិត្ត​ទម្រង់​លេង​របស់​ក្រុម និង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​បន្ទាប់»។

តារាងចំណាត់ថ្នាក់ពូល F៖

  • ភ្នំពេញក្រោន ៣ប្រកួត ឈ្នះ៣ ៩ពិន្ទុ
  • Macarthur FC ៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ
  • Cebu ៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ
  • Shan United ៣ប្រកួត ចាញ់ទាំង៣ មានសូន្យពិន្ទុ៕​
Share.