ខ្សែប្រយុទ្ធ ពាក់អាវលេខ១០ ផាន សុផេន របស់ព្រៃវែង និង​ខ្សែការពារ ពាក់អាវលេខ២០ ស៊ិន សុផាណាត់ របស់​វិសាខា គឺ​ជា​កីឡាករ​ខ្មែរ ដែល​ស្ថិត​ក្នុង​បញ្ជីរ​ទាត់​បញ្ចូល​ទី​គូប្រកួត​ច្រើន​ជាង​គេ ក្នុង​ចំណោម១០រូប គិត​ត្រឹម​បញ្ចប់សប្ដាហ៍ទី៨ នៃពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤។

ក្នុង​នោះ​ខ្សែប្រយុទ្ធ ផាន សុផេន របស់​ព្រៃវែង រកបានចំនួន ៤គ្រាប់​ ដោយ​ស៊ុត​បញ្ចូល​ទី ២គ្រាប់​ក្នុង​ជំនួបឈ្នះ ISI ដង្កោសែនជ័យ ៥-០ នៅ​សប្ដាហ៍ទី២ និង​ស៊ុត​បញ្ចូល​ទីបាន ២គ្រាប់ ក្នុង​ជំនួប​ឈ្នះ​អង្គរថាយហ្គឺរ ២-១ នៅសប្ដាហ៍ទី៦។

ដោយឡែក​សម្រាប់​​ខ្សែការពារ ស៊ិន សុផាណាត់ របស់​វិសាខា រក​បាន​ចំនួន ៣គ្រាប់ ដោយ​ស៊ុត​បញ្ចូល​ទី ១គ្រាប់​ក្នុង​ជំនួបឈ្នះ គិរីវង់​សុខសែនជ័យ ២-០ នៅ​សប្ដាហ៍ទី១ និង​ស៊ុត​បញ្ចូល​ទី​ ១គ្រាប់​ក្នុង​ជំនួនឈ្នះ ណាហ្គាវើលដ៍ ៤-១ នៅសប្ដាហ៍ទី២ និង​ស៊ុត​បាន ១គ្រាប់​ទៀត ក្នុង​ជំនួប​ឈ្នះ អង្គរថាយហ្គឺរ ២-១ នៅ​សប្ដាហ៍ទី៨។

បញ្ជីរឈ្មោះកីឡាករខ្មែរទាត់ចូលទីច្រើនជាងគេ គិត​ត្រឹម​សប្ដាហ៍ទី៨៖

បញ្ចប់សប្ដាហ៍ទី៨ វិសាខា កំពុង​ឈរ​ចំណាត់ថ្នាក់លេខ៣ ឆ្លងកាត់ ៨ប្រកួត ឈ្នះ៥ ចាញ់៣ រកបាន ១៦គ្រាប់ របូត ៦គ្រាប់ មាន ១៥ពិន្ទុ ខណ:ព្រៃវែង កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ ៦ ឆ្លងកាត់ ៨ប្រកួត
ឈ្នះ៣ ស្មើ១ ចាញ់ ៤ រកបាន ១៨គ្រាប់ របូតវីញ ១៩គ្រាប់ មាន ១០ពិន្ទុ៕

កម្មវិធីប្រកួត លីគកំពូលកម្ពុជា​ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ សប្ដាហ៍ទី៩៖

Share.