ក្លិបបាល់ទាត់ Real Madrid បានយកឈ្នះម្ចាស់ផ្ទះ Barcelona ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Estadio Olimpico Lluis Companys រាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅលីគកំពូលអេស្ប៉ាញ Laliga សប្តាហ៍ទី ១១។

​២គ្រាប់ជ័យជម្នះរបស់ Real Madrid ស៊ុតបញ្ចូលទីដោយកីឡាករ Jude Bellingham ខណ:១គ្រាប់របស់ Barcelona ស៊ុតដោយ Ilkay Gundogan ក្នុងជំនួប El Classico គូប្រជែងដ៏ល្បីខ្លាំងប្រចាំប្រទេសអេស្ប៉ាញ។

ដូច្នេះសរុបជំនួបរវាងក្រុម Real Madrid និង Barcelona គឺជួបគ្នា ២៥៦លើក ក្នុងនោះ Real Madrid ឈ្នះ ១០៣លើក និង Bacelona ឈ្នះ ១០០លើក ខណ:ស្មើគ្នា ៥២លើក៕

ទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖

Share.